**អភិបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលការពារព្រំដែន និងសួរសុខទុក្ខកងកម្លាំង តាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-វៀតណាម**កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានាពាក់ព័ន្ធទៅនឹងសកម្មភាពកម្ចាត់មីនកម្ពុជា**រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសោភ័ណ្ឌភាពទីក្រុង**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ

លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តព្រះវិហារ, គណបក្សប្រជាជន ទទួលបាន ២៧៣សំឡេង


ភ្នំពេញ៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តព្រះវិហារ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៣៣២សំឡេង អត់បានការ៣សំឡេង។

បើតាម លោក ជោ ម៉ាប់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៣២៩សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ២៧៣សំឡេង។
ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន ៤២សំឡេង។
ទី៣៖ គណបក្សកម្លាំងជាតិ ទទួលបាន ១៤សំឡេង។
ទី៤៖ គណបក្សហ្វ៊ុនស៉ិនប៉ិច មិនទទួលបានសំឡេង។

ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់ ឬក៏មានការគំរាមកំហែង អំពើហិង្សាអ្វីនោះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៉ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។

សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប ៕

អត្ថបទដែលជាប់ទាក់ទង