**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ តួនាទីដែលខ្ញុំទទួលបានមិនគ្រាន់តែជា «តំណែង» តែជាទំនួលខុសត្រូវ

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលទើបទទួលបានតំណែងជា «ឧបនាយករដ្ឋមន្ដ្រី» បន្ថែមលើមុខងារនាពេលបច្ចុប្បន្ន បានចាត់ទុកថា តួនាទីដែលលោកទទួលបាននៅពេលនេះ មិនគ្រាន់តែជា «តំណែង» ប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

តាមរយៈសារនៅលើ Facebook នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបង្ហាញនូវការប្តេជ្ញាខ្ពស់ ក្នុងការបន្ដខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្តដើម្បីសម្រេចឲ្យបាននូវផែនការដែលបានដាក់ចេញ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា សហការីរបស់លោកទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ នឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖
«រយៈពេលប៉ុន្មានថ្ងៃនេះ ខ្ញុំបានទទួលសារអបអរ និងជូនពរជាច្រើន ក្នុងឱកាសដែលខ្ញុំត្រូវបានតែងតាំងតួនាទីជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។ តួនាទីនេះ មិនត្រឹមតែជាកិត្តិយសដ៏ធំធេងសម្រាប់រូបខ្ញុំ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងលះបង់ឥតឈប់ឈររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការដែលទទួលបន្ទុកការងារប្រចាំថ្ងៃ ក៏ដូចជាការទទួលស្គាល់នូវសារៈសំខាន់នៃទំនួលខុសត្រូវរបស់ក្រសួងមុខងារសាធារណៈ ក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ និងដឹកនាំការងារកែទម្រង់ឲ្យកាន់តែល្អប្រសើរឡើងនូវ រដ្ឋបាលសាធារណៈ នៅព្រះរាជាណាចក្រកម្ពុជា។
១៖ ទូលបង្គំជាខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានតែងតាំងទូលបង្គំជាខ្ញុំ និងក្រាបថ្វាយអំណរព្រះរាជគុណ ថ្វាយព្រះវររាជមាតាជាតិខ្មែរ (សម្តេចយាយ) ដែលសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារអបអរសាទរដោយផ្ទាល់ ដែលនេះជាមហាកិត្តិយសដ៏ក្រៃលែងបំផុតសម្រាប់ទូលបង្គំជាខ្ញុំ។
២៖ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី ដែលបានផ្តល់សេចក្តីទុកចិត្ត និងការជឿជាក់ដល់ក្រសួងមុខងារសាធារណៈ ក្នុងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ព្រមទាំងសូមអរគុណដល់អង្គរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តផ្តល់តួនាទីបន្ថែមមកដល់រូបខ្ញុំ។
៣៖ ខ្ញុំបាទក៏សូមថ្លែងអំណរគុណជូនចំពោះ សម្តេច ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឥស្សរជនជាតិ អង្គទូត វិស័យឯកជន សហការី និងមិត្តភក្តិទាំងអស់ ចំពោះពាក្យពេចន៍អបអរសាទរ និងជូនពរប្រកបដោយក្តីរំភើបដល់រូបខ្ញុំ។ ខ្ញុំក៏មានក្តីរំភើបចំពោះសារ និងកាយវិការដ៏ស្និទ្ធស្នាលពីសមាជិក សមាជិកានៃមហាគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស និងពីអ្នកស្ម័គ្រចិត្ត ព្រមទាំងយុវជន ដែលខ្ញុំបានជួប និងស្គាល់ជាច្រើនឆ្នាំកន្លងមកនេះ។
ទាំងសារជូនពរ ទាំងការបង្ហោះ អមជាមួយរូបភាពអនុស្សាវរីយ៍ច្រើនរាប់មិនអស់ បានធ្វើឱ្យខ្ញុំនឹកដល់ការចងចាំមិនអាចបំភ្លេចបានក្នុងព្រឹត្តិការណ៍ជាច្រើនកន្លងមក ដែលនាំឱ្យពួកយើងបានស្គាល់គ្នា ធ្វើការ និងរៀនសូត្រពីគ្នាទៅវិញទៅមក គួបផ្សំនឹងភាពសប្បាយ ក៏ដូចជាការតស៊ូជំនះការលំបាកជាមួយគ្នា ដើម្បីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍នានា។ រូបភាពទាំងអស់ គឺជាអនុស្សាវរីយ៍ដ៏មានតម្លៃកាត់ថ្លៃពុំបានដែលស្តែងឱ្យឃើញពីមិត្តភាព និងការចងចាំល្អៗដែលមិនអាចបំភ្លេចបាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីចិត្តចំពោះការរាប់អានដ៏ស្ម័គ្រស្មោះនេះ។
ជាចុងក្រោយ តួនាទីដែលខ្ញុំទទួលបាននេះ មិនគ្រាន់តែជា «តំណែង» ប៉ុណ្ណោះទេ តែក៏ជាទំនួលខុសត្រូវ ទំនុកចិត្ត និងភារកិច្ចក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ក្នុងការគ្រប់គ្រង ធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសាធារណៈ។ ឆ្លើយតបនឹងទំនួលខុសត្រូវនេះដែរ ថ្នាក់ដឹកនាំទាំងអស់ ទាំងក្នុងមុខងារនយោបាយ និងបច្ចេកទេស របស់ក្រសួងមុខងារសាធារណៈ ដឹងច្បាស់ពីតួនាទី និងត្រៀមខ្លួនឲ្យសាកសមនឹងទំនុកចិត្ត និងការជឿជាក់ដែលត្រូវបានប្រគល់ជូន។ ក្នុងន័យនេះ យើងខ្ញុំប្តេជ្ញានឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ ចិត្ត ដើម្បីសម្រេចឱ្យបាននូវផែនការដែលបានដាក់ចេញ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអ្នកទាំងអស់គ្នានឹងចូលរួមគាំទ្រកិច្ចការនេះរហូតទាល់តែបានជោគជ័យ។
ក្នុងតួនាទីជាឧបនាយករដ្ឋមន្រ្តី មិនគ្រាន់តែជាតំណែង ឬឋានៈប៉ុណ្ណោះទេ តែលើសពីនោះគឺជាទំនួលខុសត្រូវមួយដែលត្រូវរែកពុនឱ្យបាន ក្នុងបុព្វហេតុជាតិ និងប្រជាជនរបស់យើង។ នោះ គឺជាការរួមគ្នាសម្រេចនូវភាពប្រសើរបន្ថែម និងសម្រួចអនាគតនៃវិស័យរដ្ឋបាលសាធារណៈ សម្រាប់កូនចៅជំនាន់ក្រោយ ក្រោមចក្ខុវិស័យ និងម៌ាគាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី»៕

អត្ថបទដែលជាប់ទាក់ទង