**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ**ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ចំនួន ១៧រូប ទៅសិក្សានៅប្រទេសអូស្ត្រាលី**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់**លោក Donald Trump អាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា**ក្រសួងការងារ ក្រសួងបរិស្ថាន និងក្រសួងឧស្សាហកម្ម បើកកិច្ចប្រជុំពិភាក្សាផែនការអធិការកិច្ចអន្ដរក្រសួង**ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន**ជើងហោះហើរមួយ របស់ AirAsia ដែលមានគោលដៅឆ្ពោះទៅកាន់ប្រទេសចិន បានវិលត្រឡប់មកកាន់ទីក្រុងគូឡាឡាំពួវិញ ដោយសារតែម៉ាស៉ីន បានជួបបញ្ហា បន្ទាប់ពីហោះឡើងបានបន្តិច**សហរដ្ឋអាមេរិក យល់ព្រមលក់យន្តហោះដ្រូនធុនធំ MQ-9B ចំនួន ៨គ្រឿង ព្រមទាំងបរិក្ខារពាក់ព័ន្ធ ក្នុងទំហំទឹកប្រាក់ ១.៩៦ពាន់លានដុល្លារ ឱ្យទៅប្រទេសកាតា**អ្នកនាំពាក្យព្រឹទ្ធសភា៖ សមាជរដ្ឋសភានិងព្រឹទ្ធសភាគ្រោងនឹងធ្វើឡើងនៅដើមខែមិថុនាខាងមុខនេះ**ប៉ូលិសថៃកំពុងស្វែងរក បុរសជនជាតិសិង្ហបុរីម្នាក់ បន្ទាប់ពីស្រ្តីជាសង្សារត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯទីក្រុងបាងកក**ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី កោតសរសើរចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះសមភាពយេនឌ័រ និងសិទ្ធិ ក៏ដូចជាពង្រឹងសមត្ថភាពរបស់ស្ត្រី**គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត**សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង**កូរ៉េខាងជើង បញ្ជូនកងទ័ពរបស់ខ្លួនបន្ថែមជាង ៣០០០នាក់ទៀតទៅកាន់រុស្ស៉ី នៅក្នុងឆ្នាំ២០២៥នេះ**លោក Marco Rubio៖ សហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍នូវបទឈប់បាញ់មួយ**បារាំងនឹងផ្ដល់ជំនួយយោធាបន្ថែម ២ពាន់លានអឺរ៉ូ ឬស្មើនឹង ២.១៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន**នាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក**អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក

នាយករដ្ឋមន្ត្រីអង់គ្លេស៖ លោកខាងលិចគួរតែក្លាហានក្នុងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានឲ្យដឹងថា ប្រទេសលោកខាងលិចគួរតែមានភាពក្លាហានអំពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលពួកគេបានបង្កកបន្ទាប់ពីការលុកលុយប្រទេសអ៊ុយក្រែនទាំងស្រុងក្នុងឆ្នាំ២០២២។

លោក Rishi Sunak នៅក្នុងអត្ថបទមួយនៅក្នុងការបោះពុម្ពដំបូងរបស់កាសែត Sunday Times ដើម្បីរំលឹកពីរឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃជម្លោះបានឲ្យដឹងថាអ៊ុយក្រែននៅតែបន្តត្រូវការអាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែក ក៏ដូចជាជំនួយផ្សេងទៀត។

លោកបានបញ្ជាក់ថា យើងត្រូវតែមានភាពក្លាហានក្នុងការវាយលុកសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី ហើយយើងត្រូវតែមានភាពក្លាហានក្នុងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីរាប់រយពាន់លានដែលបង្កក។

កាលពីខែមុន រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់អង់គ្លេស លោក Dominic Johnson បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Wally Adeyemo ដើម្បីពិភាក្សាអំពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានបង្កក ប៉ុន្តែបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។

សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងកាណាដា បានបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីប្រមាណ ៣០០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។

ក្រុមប្រទេសទាំងប្រាំពីរបាននិងកំពុងសិក្សាការរឹបអូសទ្រព្យសម្បត្តិដែលអាចមានជាមធ្យោបាយមួយដើម្បីឱ្យរុស្ស៊ីបង់ប្រាក់សម្រាប់ការខូចខាតការលុកលុយរបស់ខ្លួនដែលបង្កឡើងនៅអ៊ុយក្រែន។

លោក Rishi Sunak ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់អ៊ុយក្រែន។

លោកបានសរសេរនៅក្នុងអត្ថបទថា យើងមិនគួរមើលស្រាលអ្វីដែលអាមេរិកបានធ្វើសម្រាប់អ៊ុយក្រែន និងសម្រាប់សន្តិសុខ Euro-Atlantic នោះទេ។ ខ្ញុំជំរុញឱ្យពួកគេបន្តការគាំទ្រនោះ ហើយខ្ញុំជឿជាក់ថាពួកគេនឹង។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបានប្រកាសផ្តល់ជំនួយចំនួន ២៤៥លានផោន (៣១១លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែនកាលពីថ្ងៃសៅរ៍។

ប្រភព៖ CNBC

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង