**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៥ របស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃប.ស.ស.**រុស្ស៊ីនិយាយថា ខ្លួនបានដណ្តើមយកទីក្រុងសំខាន់ក្នុងតំបន់ Kursk មកវិញ ខណៈដែលលោក Trump និយាយថាសន្តិភាពគឺអាស្រ័យលើរុស្ស៊ី!**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុថ្មី ឱ្យប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម**រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ និងស្ពានទ្រុឌទ្រោមមួយចំនួន ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម**រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយកទីភ្នាក់ងារ SDC និងប្រធានបេសកកម្ម នៃអង្គការ IOM ប្រចាំកម្ពុជា**ក្រុមអ្នកវិនិយោគិនកូរ៉េ មានបំណងមកវិនិយោគបង្កើតរោងចក្រផលិតជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅខេត្តកំពង់ធំ**សាធារណរដ្ឋស៊ីប និងកម្ពុជា ប្តេជ្ញាពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និងការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក**មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផល ផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល**អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រសួងផែនការ ផ្សព្វផ្សាយពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ«ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ»**១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់**ក្រសួងមុខងារសាធារណៈ បន្តរៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននីមួយៗ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន**រដ្ឋមន្ត្រីសុខាភិបាល៖ «សុខភាពពិតជាសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច តុល្យភាពសង្គម ព្រមទាំងរួមចំណែកកសាងនិងរក្សាសន្តិភាព ស្ថេរភាពនយោបាលជាតិ»**ប្រមុខរដ្ឋស្ដីទីកម្ពុជា សង្ឃឹមថា ការចរចារវាង​ភាគី​ពាក់​ព័ន្ធ នឹងឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានឆាប់ ខណៈមានតែការចរចា​ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្គ្រាមបាន**សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា និងសង្ឃឹមថា នឹងមានទេសចរឥណ្ឌា មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត**នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ ក្រោយសាងសង់រួច វិទ្យាស្ថានពហុជំនាញតេជោសែន នឹងក្លាយជាសមិទ្ធផលដំបូង និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពជើងគោក**កូរ៉េខាងត្បូង ចោទប្រកាន់អ្នកបើកបរយន្តហោះពីរនាក់ ពីបទធ្វេសប្រហែស ចំពោះការទម្លាក់គ្រាប់បែកដោយចៃដន្យលើភូមិមួយ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺន**ស្វែងយល់ពីប្រតិបត្តិការពន្លត់អគ្គិភ័យឆ្នាំ២០២៤ និងការលះបង់របស់មន្រ្តី មានទាំងរបួសធ្ងន់ និងស្រាល!**មេដឹកនាំកំពូលអ៊ីរ៉ង់ ច្រានចោលគំនិត នៃការរៀបចំកិច្ចចរចាជាមួយអាមេរិក ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ**អ្នកនាំពាក្យក្រសួងការងារ៖ ជនមានពិការភាពទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើង**ឯកឧត្តម សួស ប្រាថ្នា ចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃ នៅឡាវ

កាណាដា សន្យានឹងផ្តល់ជំនួយ ២.២ពាន់លានដុល្លារ ដល់អ៊ុយក្រែន នៅក្នុងឆ្នាំនេះ

បរទេស៖ ប្រទេសកាណាដាបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាចំនួន ៣.០២ពាន់លានដុល្លារកាណាដា (២.២ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ខណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុង Kyiv ក្នុងខួបលើកទី២នៃសង្គ្រាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងនឹងឈរជាមួយអ៊ុយក្រែនជាមួយនឹងអ្វីដែលវាត្រូវការ ដរាបណាវាត្រូវការ។

លោក Zelensky បានឲ្យដឹងថា ទីក្រុង Kyiv ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ីតាលីកាលពីថ្ងៃសៅរ៍ផងដែរ។ លោក Zelensky បានបញ្ជាក់ថា បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នានេះបានកើតឡើងជាមួយចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងដាណឺម៉ាកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ការិយាល័យរបស់លោក Trudeau បានឲ្យដឹងថា កិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំរវាងទីក្រុង Ottawa និង Kyiv ដោយគូសបញ្ជាក់ពីគន្លឹះ ការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងសម្រាប់កាណាដា ដើម្បីបន្តគាំទ្រអ៊ុយក្រែន ខណៈដែលខ្លួនការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាជនរបស់ខ្លួន និងកសាងសេដ្ឋកិច្ចឡើងវិញសម្រាប់អនាគត។

ឯកសារនេះរួមបញ្ចូលទាំងការសន្យាផ្តល់មូលនិធិ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ យោធា សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ ប៉ុន្តែមិនមែនជាកតិកាសញ្ញាការពារជាតិ ឬការធានានៃការការពារយោធានោះទេ។

ទីក្រុង Kyiv បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាការបង្ហាញដ៏សំខាន់មួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់បស្ចិមប្រទេស ខណៈដែលធនធានរបស់ខ្លួនត្រូវបានលាតសន្ធឹង ហើយរុស្ស៊ីកំពុងទទួលបានផលចំណេញលើកដំបូងរបស់ខ្លួននៅលើសមរភូមិក្នុងរយៈពេលជិតមួយឆ្នាំ។

អ៊ុយក្រែន ពឹងផ្អែកលើជំនួយយោធារាប់សិបពាន់លានដុល្លារ ដើម្បីផ្តល់ឱ្យកងទ័ពរបស់ខ្លួននូវគ្រាប់រំសេវ កាំភ្លើងធំ រថក្រោះ រ៉ុក្កែត និងឧបករណ៍ផ្សេងៗទៀត។

ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen នៅទីក្រុង Kyiv ក៏បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការទូទាត់លើកដំបូងក្រោមកម្មវិធីជំនួយថ្មី ៥០ពាន់លានអឺរ៉ូ (៥៤.២ពាន់លានដុល្លារ) EU សម្រាប់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ៤.៥ពាន់លានអឺរ៉ូ (៤.៩ពាន់លានដុល្លារ) នឹងត្រូវបានបញ្ចេញនៅក្នុងខែមីនា។

ប៉ុន្តែនៅពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី៣ របស់វា នៅតែមិនមានសញ្ញានៃវឌ្ឍនភាពលើលំហូរមូលនិធិដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ដែលជាកញ្ចប់ជំនួយ ៦០ពាន់លានដុល្លារពីសហរដ្ឋអាមេរិក។

ប្រភព៖ Barron

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង