**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

អ៊ីរ៉ង់ ថ្កោលទោសការវាយប្រហារផ្លូវអាកាសចុងក្រោយរបស់អាមេរិក និងអង់គ្លេស លើរដ្ឋធានីយេម៉ែន

តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារកាលពីថ្ងៃសៅរ៍ ដោយយន្តហោះចម្បាំងអាមេរិក និងអង់គ្លេស ប្រឆាំងនឹងរដ្ឋធានីសាណារបស់យេម៉ែន។

លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ដោយពណ៌នាអំពីការវាយប្រហារដោយយោធាទ្រង់ទ្រាយធំដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ថាជា ការបំពានលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិដែលត្រូវបានទទួលស្គាល់ ក៏ដូចជាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសយេម៉ែន។

លោក Kanaani បានឲ្យដឹងថា សហរដ្ឋអាមេរិក និងអង់គ្លេសបានបង្ហាញជាថ្មីម្តងទៀតថា ពួកគេគឺជា អ្នកគាំទ្រឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល នៅក្នុងតំបន់ Gaza Strip និង West Bank ហើយផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តចំពោះសន្តិសុខ និងគោលដៅខុសច្បាប់របស់អ៊ីស្រាអែលលើសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក Kanaani បានបន្ថែមថា ជាមួយនឹងការវាយប្រហារបែបនេះ សហរដ្ឋអាមេរិក និងអង់គ្លេសបានស្វែងរកបង្កើនភាពតានតឹង និងវិបត្តិក្នុងតំបន់ ពង្រីកវិសាលភាពនៃសង្គ្រាម និងអស្ថិរភាព បង្វែរមតិសាធារណៈឱ្យឆ្ងាយពីឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល និងផ្តល់ឱកាសឱ្យអ៊ីស្រាអែលបន្ត ឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន។

លោក Kanaani បានបន្តថា ប្រតិបត្តិការយោធាបែបបំពាន និងឈ្លានពាន បែបនេះនឹងមិននាំទៅរកអ្វីនោះទេ ប៉ុន្តែការបង្កើនភាពអសន្តិសុខ និងអស្ថិរភាពនៅក្នុងតំបន់។

សាក្សីក្នុងតំបន់ និងអ្នកស្រុកបានឲ្យដឹងថា នៅក្នុងការវាយប្រហារកាលពីយប់មិញ យ៉ាងហោចណាស់មានកាំជ្រួចចំនួនបួនបានវាយប្រហារជំរុំយោធា Al-Siyanah ភាគខាងជើងនៃទីប្រជុំជន Sanaa បណ្តាលឱ្យមានការផ្ទុះ និងភ្លើងធំ ហើយយន្តហោះចម្បាំងបានវាយប្រហារជំរុំយោធាមួយនៅភាគខាងត្បូងនៃរដ្ឋធានី និងមួយទៀតជំរំនៅលើភ្នំមួយភាគខាងកើតនៃសាណា។

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដែលដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិក បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអង់គ្លេស បានវាយប្រហារទៅលើគោលដៅ Houthi ជាងរាប់សិប ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនាពេលថ្មីៗនេះ នៅក្នុងការវាយប្រហាររបស់ក្រុមទៅលើនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden។

ក្រុមមន្ត្រីបានឲ្យដឹងថា យន្តហោះចម្បាំងរបស់អាមេរិក និងអង់គ្លេសបានវាយប្រហារទីតាំងប្រហែល ១៨កន្លែងនៅក្នុងការវាយប្រហាររួមគ្នាលើកទីបួននេះប្រឆាំងនឹងក្រុម Houthi ចាប់តាំងពីថ្ងៃទី១២ ខែមករា។

ក្រុម Houthis បានឲ្យដឹងថា ការវាយប្រហាររបស់ពួកគេគឺនៅក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងមានគោលបំណងបង្ខំអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យបញ្ឈប់ជម្លោះដ៏សាហាវនៅហ្គាហ្សា។

ប្រភព៖ Xinhua Net

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង