នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើត ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះបន្ទាន់និងស្តាឡើងវិញ របស់ក្រសួងការពារជាតិ
ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើត ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះបន្ទាន់និងស្តាឡើងវិញ របស់ក្រសួងការពារជាតិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។
នៅក្នុងកិច្ចប្រជុំនោះដែរ មានការអញ្ជើញចូលរួមពីសមាសភាព ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតប សង្គ្រោះបន្ទាន់និងស្តាឡើងវិញ តាមបណ្តាអង្គភាពជំនាញ អគ្គបញ្ជាការ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និង ជំនាញវិស្វកម្ម កងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ កងពលតូចដឹកជញ្ជូនលេខ ៩៩ និង មន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួម សង្ក្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក ៕