និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសម៉ាឡេស៊ីរងចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី
ភ្នំពេញ៖ ដោយឡែក និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសម៉ាឡេស៊ី បានចេញសារគាំទ្រ និងរងចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅចុងខែគុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។
ការចេញសារគាំទ្រ យ៉ាងផុសផុលបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា នឹងធ្វើដំណើរទៅទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែគុម្ភៈ ឆ្នាំ២០២៤។
យុវជន ម៉ូ ហាន់ស៊ី ដែលនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសម៉ាឡេស៊ី បានលើកឡើងថា៖«ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានលឺដំណឹងថាសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។
រីឯយុវជន ម៉ាន់ អាហ្វីន ដែលជានិស្សិតខ្មែរកំពុងសិក្សានៅប្រទេសម៉ាឡេស៊ី ក៏បានគាំទ្រ និងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី។ និស្សិតខ្មែររូបនេះ ក៏បានជូនសម្តេច និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ទទួលបានជោគជ័យលើដំណើរមកកាន់ប្រទេសម៉ាឡេស៊ីនេះ៕