**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

អភិបាលខេត្តតាកែវ ណែនាំដល់អាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវចុះបិទទីតាំងឆ្នោតផ្សងសំណាង ដែលកំពុងបន្តលួចដំណើការជាបន្ទាន់

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ប.ប របស់រដ្ឋាភិបាលកម្ពុជា និងពង្រឹងណែនាំអំពីបញ្ហាគ្រឿងញៀន នៅទូទាំងខេត្តតាកែវ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មាស តេន ស្នងការរងនគរបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ក្រុង ទាំង១០ លោកអធិការនគរបាល និង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកក្រុង ទាំង១០ និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ូច ភា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាល ស្រុក ស្រុក និងអធិការនគរបាលស្រុកក្រុង ទាំងអស់ ត្រូវបន្តដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ និងធ្វើការផាកពិន័យ តាមច្បាប់កំណត់ លើបុគ្គលណាដែលល្មើស ដើម្បីពង្រឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការពិនិត្យ អាវុធជាតិផ្ទុះគ្រប់ប្រភេទ ជាតិអាលកុល (ជាតិស្រវឹង) ធ្វើតេស្ដិ៍សារធាតុញៀន ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់ និងបង្ការរាល់បទល្មើសផ្សេងៗ បានទាន់ពេលវេលាដើម្បីសេចក្ដីសុខសាន្តរបស់ពលរដ្ឋ ក៏ដូចជាសង្គមជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់សង្កត់បន្ថែមថា ចំពោះករណីទីតាំងឆ្នោតផ្សងសំណាង ដែលកំពុងបន្តលួចដំណើការនៅមូលដ្ឋានរបស់ខ្លួន ត្រូវចុះបិទទីតាំងទាំងអស់នោះជាបន្ទាន់ ព្រោះជាក់ស្ដែងក្រុមហ៊ុនឆ្នោតផ្សងសំណាងដែលច្បាប់អនុញ្ញាតត្រឹមត្រូវ គឺមានតែ ៤ក្រុមហ៊ុនតែប៉ុណ្ណោះ ដែលមានអាស័យដ្ឋានក្នុងក្រុងដូនកែវ រីឯទីតាំងជាង ៥០០ផ្សេងៗទៀត គឺ គ្មានច្បាប់នោះទេ ត្រូវចុះបិទ និងធ្វើកិច្ចសន្យាជាបន្ទាន់ជាមួយម្ចាស់ទីតាំង។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ លោកលោកស្រី ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវចាប់ផ្ដើមធ្វើតេស្ដិ៍រកសារធាតុញៀនលើមន្រ្តីរបស់ខ្លួនចាប់ពីពេលនេះតទៅ ដើម្បីចូលរួមអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងករណីពិនិត្យរកឃើញមន្រ្តីណាដែលមានផ្ទុកសារធាតុញៀន មន្ទីរអង្គភាពត្រូវធ្វើរបាយការណ៍ បញ្ជូនមកខេត្ត ដើម្បីអនុវត្តវិធានការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានបន្តធ្វើការណែនាំ ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តធ្វើការតាមដានស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋ ប្រសិនមានការខ្វះខាតទឹក នៅភូមិសាស្រ្តណាត្រូវធ្វើការបន្ទាន់មក រដ្ឋបាលខេត្ត ដើម្បីមានវិធានការជួយសង្រ្គោះបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង