**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា

នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំជាសេនាធិការ បន្តគាំទ្រវិស័យកីឡា និងកីឡាករ កីឡាការិនី ទាំងស្មារតី និងថវិកា

ភ្នំពេញ៖ ស​ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន​និងកីឡាជាសេនាធិការ បន្តគាំទ្រ វិស័យកីឡា កីឡាករ កីឡាការិនីយើង ទាំងស្មារតី និងថវិកា ។

ក្នុងឱកាសអញ្ជើញ ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើស ជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯក សាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នាថ្ងៃទី២៦ កុម្ភៈនេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចុប្បន្នវិស័យកីឡាយើង​ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានដើរតួនាទីសំខាន់ណាស់ នៅក្នុងសង្គមកម្ពុជា កីឡាទទួលបាននូវការចាប់អារម្មណ៍ និងការគាំទ្រ ពីសំណាក់មហាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈដោយមិនគិតពីពណ៌សម្បុរឬនិន្នាការនយោបាយឡើយ ដែលប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយផ្លូវចិត្ត ដូចពាក្យស្លោកថា កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម ។

សម្តេចបន្ថែមថា ការកសាងធនធានមនុស្សក្នុងវិស័យកីឡា ត្រូវការពេលយូរ និងការវិនិយោគច្រើន ខណៈដែលកម្ពុជា មានអាទិភាពជាច្រើន ដែលត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញកសាងសង្គមកម្ពុជា ឲ្យបានកាន់តែរឹងមាំ ដោយមានប្រជាជន ប្រកបដោយចំណេះដឹង និងចំណេះធ្វើជាក់ស្តែង ក្រោមម្លប់នៃសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថេរភាពនយោ​បាយ និងកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍន៍វិស័យកីឡាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡារិនី ឲ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដើម្បីយកជ័យជំនះ ជូនជាតិមាតុភូមិ បន្ថែមទៀត ។

សម្តេចធិបតី លកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើវិស័យអាទិភាព អប់រំកីឡា អប់រំកាយ និងកីឡាតាមរយៈការជំរុញលើកទឹកចិត្ត​ និងផ្តល់ការឧបត្ថម្ភគាំទ្រ គ្រប់រូបភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡា តាមទីសាធារណៈ ដើម្បីបំផុសទឹកចិត្តប្រជាជនឲ្យស្រលាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា ។

សម្តេចធិបតី សង្ឃឹមថា កីឡាករ និងកីឡាការិនី នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំ ជាប់មិនដាច់ ក្នុងការហ្វឹកហាត់បង្កើនសមត្ថភាព និងការត្រៀមខ្លួន លើការប្រកួតលើកក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជំនះ ឲ្យបានកាន់តែច្រើន ជូនជាតិមាតុភូមិយើង ​។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធ នឹងបន្តចូលរួម ឧបត្ថម្ភគាំទ្រ ​វិស័យកីឡា ឲ្យកាន់តែច្រើន ទាំងរីកចម្រើន និងមាននិរន្តរភាព និងបន្តពង្រឹងការប្រកួតជើងឯកជាតិ អន្តរជាតិ និងការប្រកួតកីឡាថ្នាក់ជាតិ​ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម ឲ្យកាន់តែប្រសើរ និងទទួលបានជ័យជំនះថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង