ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ ជូននាយនគរបាលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សរុបចំនួន១៨នាក់។
នាយនគរបាលបានតម្លើងឋានន្ដរស័ក្ដិនោះ មានចំនួន១៧រូប ជាស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។