រដ្ឋមន្រ្តីក្រសួងធម្មការ សម្រេចប្រគល់ភារកិច្ចថ្វាយ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ជាសម្តេចព្រះសង្ឃនាយកស្តីទី
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីសម្រេច ដោយប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ជាសម្តេចព្រះសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង ជាសម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកយា នៃព្រះរាជាណាចក្រកម្ពុជា ៕