ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញអមដំណើររសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅប្រទេសម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។
ទន្ទឹមនឹងនេះ ប្រជាពលករខ្មែរ និងសិស្សនិស្សិត ដែលកំពុងបម្រើការងារ និងសិក្សានៅប្រទេសម៉ាឡេស៊ី បានសប្បាយរីករាយយ៉ាងខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី និងគណៈប្រតិភូរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលជោគជ័យផងដែរ ៕