**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

កម្ពុជា-អាមេរិក ពិភាក្សាការកែលម្អទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម Jed Royal ឧបការីរងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីការកែលម្អឲ្យមានភាពល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ដែលធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឧបការីរងការពារជាតិសហរដ្ឋអាមេរិក និងបានចាត់ទុកដំណើរទស្សនកិច្ចនេះថា នឹងបង្កើនទំនាក់ទំនងល្អថែមទៀតរវាង កម្ពុជា-សហរដ្ឋអាមេរិក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ពីចំហរកម្ពុជា ដែលនៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មដើម្បីថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរម្លឹកពីទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានចាប់តាំងពីឆ្នាំ១៩៥០ និងបានថ្លៃងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ និងការកសាង រក្សាសន្តិភាពនៅកម្ពុជា នាដើមទស្សវត្សទី៩០ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការជួយបណ្តុះបណ្តាលកម្លាំងថែរក្សាសន្តិភាព។

ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានអនុវត្តនាពេលថ្មីៗ តាមរយៈការផ្តល់ឡើងវិញវគ្គបណ្តុះបណ្ដាលផ្នែកសន្តិសុខ និងភាសាអង់គ្លេសដល់នាយទាហានកម្ពុជា ក៏ដូចជាការចូលរួមកិច្ចប្រជុំនានាដែលរៀបចំដោយកងទ័ពសហរដ្ឋអាមេរិក។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការការ បានស្នើភាគីសហរដ្ឋអាម៉េរិកបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានចារកិច្ច ដើម្បីទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទក្នុងបេសកកម្មរក្សាសន្តិភាព ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនានា។

ជាកិច្ចឆ្លើយតប ឯកឧត្តម Jed Royal បានថ្លែងការចាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់កម្ពុជា និងមានការរីករាយដែលបច្ចុប្បន្នសហរដ្ឋអាមេរិកក្លាយជាដៃគូជាមួយកម្ពុជា ដែលជាប្រទេសមួយក្នុងចំណោមសមាជិកសមាគមអាស៊ាន ហើយសហរដ្ឋអាមេរិកក៏ជាដៃគូជាមួយសមាគមអាស៊ានផងដែរ។

ឯកឧត្តម Jed Royal បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ គឺជាឱកាសដ៏ល្អមួយដែលកម្ពុជានិងសហរដ្ឋអាមេរិក អាចបន្តកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យនានាដែលមានស្រាប់ ជាពិសេសលើវិស័យដោះមីន និងការរុករុកអដ្ខិធាតុជនជាតិអាម៉េរិកបាត់ខ្លួន តាមរយៈគណៈកម្មការ POW/MIA កម្ពុជា-សហរដ្ឋអាម៉េរិក។

ឯកឧត្តម Jed Royal បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរដែលមិនសូវល្អ ដូច្នេះដើម្បីបង្ហាញពីភាពស្មោះត្រង់ ឯកឧត្តមបានផ្ដល់នូវពីរចំណុច: ទីមួយ បង្កើនទំនាក់ទំនងចំពោះការគាំទ្រសហរដ្ឋអាមេរិកនៅលើផ្នែកដោះមីន, ទី២ ធ្វើឲ្យប្រសើរឡើងនូវការជ្រើសរើសបេក្ខភាព ដើម្បីទៅសិក្សានៅមជ្ឈមណ្ឌលសន្តិសុខ សហរដ្ឋអាមេរិក។

ជាមួយនោះ ឯកឧត្តមឧបការីរងការពារជាសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការស្នើសុំរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតក្រុមការងារទទួលខុសត្រូវ ក្នុងការរកឲ្យឃើញនូវចំណុចណាដែលនាំឲ្យមានការរីកចម្រើនដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិកផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តម Jed Royal នៅលើបញ្ហាដោះមីននៅកម្ពុជា ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលនៅក្នុងការដោះមីនឲ្យអស់នៅមុនឆ្នាំ២០២៥ និងការបង្កើតឲ្យមានក្រុមការងារទទួលខុសត្រូវ ដើម្បីរកឃើញនៅចំណុចល្អ និងរីកចម្រើនរដល់វាងប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង