**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

ប្រសាសន៍ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងសេចក្តីថ្លែងការណ៍ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត


ភ្នំពេញ៖ តាមរយៈសេចក្តីថ្លែងការណ៍រួមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្ដម អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង ដែល​បានស្វាគមន៍សម្តេចធិបតី ក្នុងនាមជាមិត្ត និងបន្តទំនាក់ទំនងដ៏អស្ចារ្យដែលម៉ាឡេស៊ី មានជាមួយ​សម្តេច ហ៊ុន សែន អស់ជាច្រើនទសវត្សរ៍។

ឯកឧត្ដម អាន់វ៉ា អ៉ីប្រាហ៉ីម បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយសម្តេចធិបតី មានការពិភាក្សាប្រកប​ដោយ​ផ្លែផ្កាលើបញ្ហាជាច្រើន។ ឯកឧត្ដមបន្តថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់​គ្នារវាងធនាគារជាតិ​កម្ពុជា និងធនាគារកណ្តាលរបស់ម៉ាឡេស៊ី គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាសសរស្តម្ភមួយក្នុ​ង​ចំណោមសសរស្តម្ភទាំងឡាយទាក់ទងបញ្ហារូបិយប័ណ្ណ។

ឯកឧត្ដម អាន់វ៉ា បានគូសបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលជោគជ័យលើកិច្ចសហប្រតិបត្តិការ​រូបិយប័ណ្ណ​ជាមួយប្រទេសចិន និងជាមួយប្រទេស​ថៃ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ នឹងកាត់​បន្ថយបន្ទុកនៃការពឹងផ្អែកតែលើប្រាក់ដុល្លារអាមេរិក។

ឯកឧត្ដម អាន់វ៉ា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហាញការកត់សម្គាល់ចំពោះការវិវឌ្ឍន៍យ៉ាងលឿនហួស​ការរំពឹងទុកលើកិច្ចចរចាពាក់ព័ន្ធសន្តិសុខស្បៀង ការស្រាវជ្រាវកិច្ចសហប្រតិបត្តិការ ការវិនិយោគ ឧស្សាហកម្មអាហារហាឡាល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំង EV និង AI។ លោក អាន់វ៉ា បានអះអាងថា ស្ថាប័នគយប្រទេសទាំងពីរ នឹងជួយសម្រួលការផ្លាស់ប្តូរទំនិញ ហើយប្រទេសទាំងពីរបានចាប់ផ្តើមពិភាក្សាគំនិតផ្តួចផ្តើមនៃការចុះអនុស្សារណៈរវាងស្ថាប័ន គយនៃប្រទេសទាំងពីររួចហើយ ហើយនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ឯកឧត្ដម អាន់វ៉ា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ី មានសក្ដានុពលខ្ពស់​លើការធ្វើ​ពាណិជ្ជ​កម្ម ប្រេងដូង និងអង្ករ។ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងប្រើប្រាស់​វេទិកា​គណៈកម្មាធិការបច្ចេក​ទេសដើម្បីដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានា សម្រាប់ធ្វើឱ្យពាណិជ្ជកម្ម និង​ទេសចរណ៍កាន់តែល្អប្រសើរ។ សម្រាប់ការវិនិយោគ វិញ ឯកឧត្ដម អាន់វ៉ា រំពឹងថា នឹងមានការវិនិយោគកាន់​តែច្រើន​ក្នុងប្រទេសកម្ពុជា និងពីកម្ពុជា ទៅម៉ាឡេស៊ី។

ពាក់ព័ន្ធការតភ្ជាប់បណ្តាញបញ្ជូនថាមពលអគ្គិសនី ឯកឧត្ដម អាន់វ៉ា បានគូសបញ្ជាក់ថា ក្រសួង និង​ស្ថាប័ន ដែលមានចំណាប់អារម្មណ៍នឹងចំណាយការសាងសង់បំពង់ថាមពល​បាតសមុទ្រប្រវែង ១,០០០គីឡូម៉ែត្រ ដែលជួយសម្រួលការបញ្ជូនថាមពលកកើតឡើងវិញពីកម្ពុជា និងឡាវ ទៅសិង្ហបុរី។

ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងអំណរគុណសម្តេចធិបតីនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលកម្ពុជា ដែលបានជួយដោះស្រាយបញ្ហារបស់ជនជាតិម៉ាឡេស៊ី រងគ្រោះដោយការបោកប្រាស់ការងារ។ ឯកឧត្ដម អាន់វ៉ា បានអរគុណកម្លាំងនគរបាល និងមន្ត្រីអន្តោប្រវេសន៍របស់កម្ពុជា ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។
ឯកឧត្ដម អាន់វ៉ា បានបញ្ជាក់ដែរថា ម៉ាឡេស៊ី និងកម្ពុជា នឹងធ្វើការរួមគ្នាជាមួយសហគមន៍ឥស្លាមគាំទ្រ​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈនានា ដែលជាតម្រូវការរបស់កម្ពុជា។

ពាក់ព័ន្ធការហោះហើរវិញ ឯកឧត្ដម អាន់វ៉ា បានបញ្ជាក់ថា បច្ចុប្បន្នមានជើងហោះហើរត្រង់ចំនួន ៤៧ជើង ក្នុងមួយសប្តាហ៍ពីកម្ពុជា ទៅទីក្រុងកូឡាឡាំពួរ និងពីកូឡាឡាំពួរ មកកម្ពុជា។ ឯកឧត្ដម អាន់វ៉ា បានបញ្ជាក់ថា លោកបានយល់ព្រមពិចារណា ពង្រីកការហោះហើរព្រោះវាមានសក្តានុពលដ៏ធំសម្រាប់ប្រទេសទាំងពីរ។

ឯកឧត្ដម អាន់វ៉ា បានគូសបញ្ជាក់ដែរថា លោក និងសម្តេចធិបតី ទទួលស្គាល់ការពិតថា អាស៊ានបានកត់ត្រាពីកិច្ចសហប្រតិបត្តិការដ៏គួរឱ្យចាប់អារម្មណ៍ក្នុងវិស័យមួយចំនួន ប៉ុន្តែពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសសមាជិកអាស៊ាន នៅមានកម្រិតទាបខ្លាំង ដែលគួរត្រូវបានពង្រឹង ដើម្បីផ្តល់អត្ថប្រយោជន៍​ដល់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង