**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

សមាគមអ្នកផ្គត់ផ្គង់ ទឹកស្អាតកម្ពុជា រៀបចំសន្និបាតប្រចាំឆ្នាំលើកទី១២ ដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី និងរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤

ភ្នំពេញ៖ ភាគីពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតមកពីទូទាំងប្រទេសកម្ពុជាបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១២ នៃសមា គមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះផ្តល់ជាវាទិកាមួយ​ដើម្បីបូកសរុបលទ្ធផលដែលសម្រេចបាន និងស្វែងរកដំណោះស្រាយនវានុវត្តន៍នានាក្នុងវិស័យទឹកស្អាតកម្ពុជា។

សន្និបាតប្រចាំឆ្នាំលើកទី១២នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា រួមជាមួយនឹងក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានអ្នកចូលរួមប្រមាណ ៣៨៤នាក់ តំណាងក្រសួង-ស្ថាប័នក្នុងរាជរដ្ឋាភិបាល ប្រតិបត្តិករទឹកស្អាត អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្គត់ផ្គង់សម្ភារពាក់ព័ន្ធនឹងទឹកស្អាត។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ការធានាលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ការពារសុខភាពសាធារណៈ និងទាក់ទាញការវិនិយោគ​នានាទាំងក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
“ក្រសួងលើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជនឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តលក្ខខណ្ឌតម្រូវនានា ជាពិសេសលក្ខខណ្ឌគោលទាំង៤ គឺការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។”

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃកិច្ចសហការរវាងរដ្ឋាករទឹកសាធារណៈ ប្រតិបត្តិករទឹកស្អាតឯកជន ដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញវិស័យទឹកស្អាតរបស់កម្ពុជាឱ្យឈានទៅមុខកាន់តែលឿន ខណៈវិស័យនេះកំពុងតែមានសន្ទុះ។
នៅក្នុងសន្និបាតប្រចាំឆ្នាំនេះដែរ រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រទេសកម្ពុជាឱ្យសម្រេចបានសាកលកម្ម និសមធម៌ទឹកបរិភោគប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០។

ឯកឧត្តមឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីភាពជាដៃគូយូរអង្វែងរបស់កម្មវិធីនេះជាមួយកម្ពុជាលើការអភិវឌ្ឍន   វិស័យទឹកស្អាត ដោយផ្អែកលើជំនឿរួមមួយថា ការទទួលបានទឹកស្អាត គឺជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត បានបញ្ជាក់ថា៖ « អូស្ត្រាលីបានសហការជាដៃគូជាមួយប្រទេសកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដើម្បីគាំទ្រប្រជាជនកម្ពុជាជាងមួយលាននាក់នៅតាមតំបន់ជនបទ ឱ្យទទួលបានទឹកស្អាតប្រើប្រាស់។ លទ្ធផល​នៃការគាំទ្រនេះគឺ ​ប្រជាជន​មាន​សុខភាព​ប្រសើរជាងមុន ​សហគមន៍មាន​ការងារ​កាន់​តែ​ច្រើន​ ហើយ​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​កាន់​តែរឹងមាំ។»

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាគឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃជាឯកជន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់កិច្ចសហការ ការរៀនសូត្រ និងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។ សមាគមមានសមាជិកដែលជាប្រតិបត្តិករទឹកស្អាតឯកជនចំនួន ២៨១ មកពី ២៣ ខេត្ត និងសមាជិក ៣៧ ទៀត ជាក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទាក់ទងនឹងវិស័យទឹកស្អាត។

សន្និបាតលើកទី ១២ របស់សមាគមនេះ មានគោលបំណងអបអរសាទរសមិទ្ធផលរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី ៣ ពីឆ្នាំ២០២០​-២០២៣, ជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិ ២០២៤-២០២៧, បូកសរុបលទ្ធផលការងាររបស់សមាគមក្នុងឆ្នាំ២០២៣, និងរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងទំនាក់ទំនង និងការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាក្នុងចំណោមសមាជិករបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង