ឯកឧត្តម ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបានអញ្ជើញដឹកនាំកិច្ចប្រជុំកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំ គឺរៀបចំវិភាគមុខងាររបស់អង្គភាពនីមួយៗ ស្របតាមគោលការណែនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យអង្គភាពទទួលបាននូវធនធានមនុស្សគ្រប់គ្រាន់សម្រាប់ដំណើរការអង្គភាពប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងបរិយាប័ន្ន។
សូមជម្រាបថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកកិច្ចការរដ្ឋបាល អគ្គនាយកកិច្ចការបច្ចេកទេស អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធាន មជ្ឈមណ្ឌល ប្រធានមន្ទីរ និងសមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំបានបញ្ចប់នៅព្រឹកថ្ងៃដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ៕