ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូអាជ្ញាធរមីន បំពេញបេសកកម្មនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជា អនុប្រធានទី១អាជ្ញាធរមីននិងជាប្រធាន អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនអញ្ជើញដឹកនាំ គណៈប្រតិភូអាជ្ញាធរមីនបំពេញ បេសកកម្មនៅទីក្រុងហ្សឺណែវប្រទេសស្វីស ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមដឹកនាំសន្និសីទកៀរគរធនធានប្រចាំឆ្នាំនៃអនុសញ្ញាអូតាវ៉ានិងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។