សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញមាតុភូមិនិវត្តន៍ទៅកាន់កម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេសុី
ភ្នំពេញ៖ នាយប់ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ទៅកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី ៕