**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នគរបាលឃាត់ខ្លួនអ្នកលែងសំាម៉ូរ៉ៃ ២នាក់ បញ្ជូនទៅតុលាការ ក្រោយកាប់យុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញផែនការ ដល់កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹង ទប់ស្កាត់ បង្កា បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព។ជនសង្ស័យទាំង២នាក់ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីប្រើហឹង្សា ។

នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ក្រោយពីមានសកម្មភាពក្មេងទំនើងដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរ:សេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវ ​តាមវិធានារជំនាញឈានដល់ការឃាត់ខ្លួន ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នាកាលពីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំនុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កន្លងទៅ។

នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការ ស្រាវជ្រាវតាមវិធានការជំនាញអស់ជាច្រើនថ្ងៃ នគរបាលយើងបានឃាត់ខ្លួនជនសង្ស័យអ្នកលែងដាវសាំម៉ូរ៉ៃ ជំនាញខាងកាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន១-ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២ឈ្មោះ ម៉ៅ រ៉ាម៉ុន ជនសង្ស័យទាំង២នាក់ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ ជនរងគ្រោះឈ្មោះ ឆេង លី សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

នគរបាលបានបញ្ជាក់ទៀតថា៖រឿងហេតុកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧ល្ងាច មានក្មេងស្ទាវ០២ក្រុមគឺ ក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំKTV Fplus ក្រុងប៉ោយប៉ែត ហើយពួកគេគឺជាគូរជម្លោះធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។ ក្រុមជនសង្ស័យមានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បានកើតចិត្តចង់សងសឹក ក៏នាំគ្នាជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែង យកកាំបិត ដំបងទីប ឈើជ្រុង បានតាមវៃជនរងគ្រោះបណ្តាលឲ្យរបួស ក្បាល,ដៃ និងខ្លួនប្រាណ បណ្តាលឲ្យសន្លប់មិនដឹងខ្លួន ឯម្នាក់ទៀត ឈ្មោះថុង វិសាល បានដួលឆ្ងាយ មិនរងបួសអ្វីទេ ជនរងគ្រោះខ្លះរត់រួចខ្លួន ខ្លះរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជុំវិញករណីនេះកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ជនសង្ស័យ ១/- ខ្ចៅ ប៊ុនលី ,២/-ឈ្មោះ ម៉ៅរ៉ាម៉ុន យកមកសួនាំតែម្តង នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង