**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការលើកកម្ពស់សីលធម៌សង្គម គឺអាស្រ័យលើការអប់រំ ចំណេះដឹង និងការប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ ក្នុងការដើរតួបុរេសកម្ម សកម្ម និងស្រុះដៃគ្នា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នៅទីស្តីការក្រសួងកិច្ចការនារី ។

មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ ជំទាវបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.ស.ស.ខ ក៏ដូចជាការចូលរួមចំណែកពីគ្រប់ក្រសួង-ស្ថាប័ន ដែលបានពួតដៃគ្នាអនុវត្តតួនាទី និងភារកិច្ច ប្រកបដោយមនសិកា និងការទទួលខុសត្រូវខ្ពស់ ជាពិសេសជំរុញការអនុវត្តអនុសាសន៍ទាំង ៦ ចំណុច របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរបស់ គ.ជ.ស.ស.ខ ដើម្បីឆ្លើយតបការវិវត្តរបស់សង្គម តាមរយៈការរួមគ្នាលុបបំបាត់ និងដោះស្រាយបញ្ហាអវិជ្ជមាននានា សំដៅថែរក្សាអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ ព្រមទាំងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឱ្យកាន់តែល្អផូរផង់ថែមទៀត ។

លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានមានប្រសាសន៍ទទួលស្គាល់ថា កើតចេញពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់បច្ចេកវិទ្យា យើងអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការផ្សព្វផ្សាយ និងអប់រំ អំពីសីលធម៌សង្គមឱ្យកាន់តែខ្លាំងក្លាថែមទៀត ។ លោកជំទាវបានបន្តថា ការលើកកម្ពស់សីលធម៌សង្គម គឺអាស្រ័យលើការអប់រំ ចំណេះដឹង និងការប្តេជ្ញាចិត្តពីសំណាក់តួអង្គពាក់ព័ន្ធ ក្នុងការដើរតួបុរេសកម្ម សកម្ម និងស្រុះដៃគ្នា ។

លោកជំទាវបណ្ឌិត ប្រធានកិត្តិយស ក៏បានរំលេចផងដែរ អំពីការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ស្រ្តីកម្ពុជា ក្នុងកិច្ចគាំពារសង្គម ជាពិសេស លើការដឹកនាំសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការដើរតួនាទីយ៉ាងសំខាន់បស់ស្ត្រីខ្មែរ ក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសុខុមាលភាពគ្រួសារ នាពេលបច្ចុប្បន្ន ។ ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិត ក៏បានស្នើដល់បណ្ដាគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ និងព្យាយាមជម្រុញការកាត់បន្ថយជាអតិបរមានូវអត្រាហិង្សាគ្រប់ប្រភេទលើស្រ្តី ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បានរំលឹកអំពីគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងផ្ដល់ឱវាទានុសាសន៍ ប្រកបដោយគុណតម្លៃ សម្រាប់តម្រង់ទិសដល់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ ក្នុងការដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពរបស់ខ្លួន នាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង