**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ធ្វើទស្សនកិច្ចនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ បានដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យវឌ្ឍនភាពការងារអប់រំ និងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ ដោយមានការចូលរួមពីសំណាក់ ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានាក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំមធ្យមសិក្សា (SIEP) ក៏ដូចជាកាប្ដេជ្ញាចិត្តក្នុងការបន្តកែលម្អសាលារៀននេះ ឱ្យសម្រេចនូវស្តង់ដាសាលារៀនគំរូ និងក្លាយទៅជាសាលារៀនជំនាន់ថ្មី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងនូវវឌ្ឍភាពដ៏គួរឱ្យមោទនៈរបស់វិទ្យាល័យនេះ ដែលបានរៀបចំបរិស្ថានសាលារៀនឱ្យមានសោភ័ណភាព និងផាសុកភាព អនុវត្តតេស្តស្តង់ដា បង្កើតគណៈកម្មាការគ្រប់គ្រងសាលារៀន អនុវត្តកម្មវិធីសិក្សាបានពេញលេញ គឺ ៤១ ដល់ ៤៣ម៉ោងក្នុង១សប្តាហ៍។

ការអនុវត្តគម្រោង SIEP ផ្តោតលើការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព ពិសេសគឺផ្តោតលើការបង្កើតគណគ្រប់គ្រងសាលារៀន ដោយមានចូលរួមពីសហគមន៍ មាតាបិតា អ្នកអាណាព្យាបាល ការបង្កើតគណៈកម្មការគ្រប់គ្រង់ថ្នាក់រៀន ផែនការកែលម្អសាលារៀន ផ្តោតលើការរៀន និងបង្រៀន និងការរៀបចំឱ្យមានតេស្តស្តង់ដា ដែលក្នុងនោះលោកគ្រូអ្នកគ្រូត្រូវបង្រៀនសិស្សឱ្យទទួលបានលទ្ធផលល្អ ហើយអាចផ្សព្វផ្សាយជាសាធារណៈ និងផ្តល់ព័ត៌មានទៅមាតាបិតាប្រកបដោយតម្លាភាព ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងកែលម្អជាបន្តបន្ទាប់ ដែលក្នុងនោះដែរ ត្រូវមានការចូលរួមគាំទ្រពីសហគមន៍ និងការអនុវត្តការសិក្សាពេញមួយថ្ងៃ។

វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ គឺជាសាលារៀនគោលដៅក្នុងចំណោមសាលារៀនចំនួន៥០ ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងជួយគាំទ្រជំរុញឱ្យក្លាយជាសាលាគំរូ ក្នុងឆ្នាំសិក្សា២០២៤នេះ ដោយក្នុងនោះ ដើម្បីសម្រេចនូវស្តង់ដាសាលារៀនគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ដូចជា ៖

(ទី១). ផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សាសិស្ស
(ទី២). កែលម្អការរៀន និងបង្រៀន ដោយបន្ថែមពីលើការទន្ទេញចាំមាត់ ត្រូវបង្រៀនឱ្យចេះវិភាគស៊ីជម្រៅ ឱ្យសិស្សខិតខំស្រាវជ្រាវដោយខ្លួនឯង ចេះចាប់យកចំណុចសំខាន់ៗ ចេះវែកញែក និងចេះយកគំនិតនេះមកអនុវត្តផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ។

(ទី៣). លើកទឹកចិត្តឱ្យសិស្សបង្កើតក្លឹបសិក្សា ដោយសាលាត្រូវរៀបចំទស្សនកិច្ចសិក្សាទៅវិទ្យាល័យស៊ីសុវត្ថិ ដើម្បីរៀនពីបទពិសោធន៍ល្អៗ របស់សាលារៀនជំនាន់ថ្មី រៀបចំកម្មវិធីតម្រង់ទិសអាជីព បង្កើតកម្មវិធីអប់រំបែបព្រះពុទ្ធសាសនាដើម្បីលើកកម្ពស់សីលធម៌ និងចរិយាធម៌ ,រៀបចំកម្មវិធីសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ,និងឥរិយាបថរបស់សិស្ស តបតាមគំនិតផ្តួចផ្តើម ៤ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងគុណភាពអប់រំ ដែលក្នុងនោះមាន (ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, (ទី២). រៀបចំកម្មវិធីក្រៅម៉ោងសិក្សា (ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភ ដល់កុមារ និងការត្រួត ពិនិត្យគុណភាព ចំណី អាហារ នៅតាមសាលារៀន, និង(ទី៤). ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។
(ទី៤). បន្តពង្រឹងដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ដោយផ្អែកលើការអនុវត្តសូចនាករស្តង់ដាសាលារៀនគំរូ និង ការបន្តសិក្សាបន្ថែមពីឯកសារនានា ក៏ដូចជាប្រឹក្សាយោបល់ជាមួយក្រុមការងារបច្ចេកទេសជំនាញ
(ទី៥). បន្តជំរុញគណនេយ្យភាពរបស់សាលារៀន ជាមួយក្រសួងអប់រំ យុវជន និងកីឡា មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង