**អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ កំពុងត្រៀមរៀបចំកិច្ចប្រជុំមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន**អនុប្រធានាធិបតីអាមេរិក លុបចោលគម្រោងទស្សនកិច្ច នៅសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែភ្លើងឆេះព្រៃ កំពុងបន្តវាយប្រហារនៅរដ្ឋ California**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ**លោក ព្រំ ឆាត៖ ខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋបាន ៤៣៧, ៨៣៤ក្បាលដី**UN៖ សេដ្ឋកិច្ចពិភពលោកព្យាករណ៍ថានឹងកើនឡើង ២.៨% នៅឆ្នាំ២០២៥**ឯកឧត្តម អឿង ចន្ថា ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ**អាត្រាអ្នកឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

គ្រួសារសពអតីតយុទ្ធជនសោធននិវត្ត នៅក្រុងស្ទឹងសែន បានទទួល​ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហារ របស់សម្តេចធិបតី និងលោកជំទាវ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនក្រុងស្ទឹងសែន បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្ត ឈ្មោះ ចាន់ ផល្លី ឋានន្តរសក្ដិ​នាយឯក អាយុ៥៨ ឆ្នាំ​ អតីត​នៅអង្គភា​ពតំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ។ លោកបាន​ទទួល​មរណភាព​ដោយរោគាពាធនាពេល​កន្លង​ទៅ​ថ្មីៗនេះ​ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោក នាយឯក ចាន់ ផល្លី ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក ចាន់ ផល្លី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយ​នៅ​ក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគ មអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់សម្រួលដល់ការធ្វើបុណ្យសពឲ្យបានសមរម្យ និងឱ្យទាន់ពេលវេលា ។

ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖អង្ករ មីជាតិ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអីវ ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅក្នុងពេលនេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង