**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ក្រសួងទេសចរណ៍​ រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​អំពី​ និន្នាការ​ និងតម្រូវការ​ ទេសចរ​មូស្លីម​ ទៅកាន់​ភាគី​ពាក់ព័ន្ធក្នុង​វិស័យទេសចរណ៍

ភ្នំពេញ៖ ឯកឧត្ដម​ ប៉ាក់​ សុខុម​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ សុខ​ សូកេន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នាព្រឹកថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ២០២៤​ បានចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលាបណ្តុះបណ្តាល​ អំពី​និន្នាការ​ និងតម្រូវការ​ របស់ទេសចរ​មូស្លីម​ ដល់​ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ ក្នុងនោះ​ក៏មានការចូលរួម​ពីសំណាក់​ ឯកឧត្ដម​ ហួត​ ហៃ​ អភិបាល​រង​ តំណាង​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​,​ គណៈអ៊ីមាំ​រាជធានីភ្នំពេញ​,​ វិស័យឯកជន​នៃឧស្សាហកម្មទេសចរណ៍​ក្នុងតំបន់​រាជធានី​ភ្នំពេញ​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ចំនួន​សរុប ១៨០នាក់​ នៅសណ្ឋាគារភ្នំពេញ​ រាជធានីភ្នំពេញ ។

ថ្លែងក្នុង​ពិធី​សិក្ខាសាលា​បណ្តុះបណ្តាល​ ឯកឧត្ដម​ ប៉ាក់​ សុខុម​ បានគូសបញ្ជាក់​អំពី​ សក្តានុពល​ នៃទេសចរណ៍​មូស្លីម​ ដែលក្រសួងទេសចរណ៍​ចាត់ទុកជា​ទីផ្សារមួយដ៏សំខាន់​សម្រាប់គោលដៅកម្ពុជា​ ។ ឯកឧត្ដម​ បាន​គូសបញ្ជាក់​ថា​ ដោយសារ​កត្តា​សុខសន្តិភាព​ ស្ថេរភាព​ និងគោលនយោបាយ​សុខដុមនីយកម្ម​ តាំងពីដើមរៀងមក​ ក្រោម​មគ្គុទ្ទេសក៍​ដឹកនាំដ៏ត្រឹមត្រូវ​ និងឈ្លាសវៃ​ របស់​ សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ អតីត​នាយករដ្ឋមន្ត្រី​ ក៏ដូចជាការបន្តដឹកនាំប្រកបដោយភាព​ប៉ិនប្រសប់​ និង​ស្វាហាប់​ របស់រាជរដ្ឋាភិបាល​ក្នុង​អណត្តិ​ទី៧​ នៃរដ្ឋសភានេះ​ ដែលមាន​ សម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើអោយ​កម្ពុជា​ក្លាយជាប្រទេស​ដែលមានភាព​លេចធ្លោ​មួយ​ ទៅកាន់ពិភពនៃ​បណ្តាប្រទេស​ឥស្លាម​ ។ កិច្ចការនេះ​សមស្រប​ជាមួយនឹងការដាក់ចេញ​នូវ​គំនិតផ្តួចផ្តើម​ របស់​ឯកឧត្ដម​ សុខ​ សូកេន​ បង្កើន​៥​ អភិវឌ្ឍ​៣​ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម​ របស់ក្រសួងទេសចរណ៍​ បានដាក់ចេញកន្លងមក​ផងដែរ ដែលនឹងធ្វើអោយកម្ពុជា​ ជាគោលដៅ​ដែលផ្តល់ភាពកក់ក្តៅ​ និងភាព​ទាក់ទាញ​សម្រាប់​ទេសចរមូស្លីម​ ។

ឯកឧត្ដម​ កាទើ​ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ​ និងជាប្រធានក្រុមការងារ​ទេសចរណ៍​មូស្លីម​ នៃក្រសួងទេសចរណ៍​ បាន​ប្រាប់ឲ្យដឹងថា​៖​ ដោយសារ​ភ្ញៀវ​មូស្លីម​ ពួកគាត់​មានតម្រូវការ​មួយចំនួន​ដូចជា​ ម្ហូបអាហារហាឡាល​,​ ការ​បដិសណ្ឋារកិច្ច​ និងការ​ផ្តល់សេវាកម្ម​ បែបមូស្លីម​ ​ជាដើម​ ទាមទារ​ឲ្យ​វិស័យ​ឯកជន​ ភាគីពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​ យល់ដឹង​អំពី​និន្នាការ​ និងតម្រូវការ​ភ្ញៀវ​មូស្លីម​ ។ ដូច្នេះ​វគ្គបណ្តុះបណ្តាល​នេះ​សំខាន់ណាស់​ គឺមានបំណង​ចង់ឲ្យ​វិស័យឯកជន​ និងភាគី​ពាក់ពន្ធ​ក្នុងវិស័យទេសចរណ៍​បានយល់ដឹង​អំពី​តម្រូវការ​របស់​ភ្ញៀវមូស្លីម​ ដើម្បី​ងាយស្រួល​ឲ្យ​មូលដ្ឋានអាជីវកម្មរបស់ពួកគាត់​ បានរៀបចំ​ទទួល​ បដិសណ្ឋារកិច្ច​ល្អប្រសើរ​ ជូនដល់​ទេសចរ​មូស្លីម​ ។

ឯកឧត្ដម​ប្រធានក្រុមការងារ​បានបន្ថែមថា​ ការទាក់ទាញ​ទេសចរមូស្លីម​ មិនត្រឹមតែជំរុញកំណើនទេសចរណ៍ប៉ុណ្ណោះទេ​ ប៉ុន្តែ​វាថែមទាំងជួយជំរុញ​ការវិនិយោគ​ ជាពិសេស​ការវិនិយោគលើវិស័យហាឡាល​ ដែលកម្ពុជាជាប្រទេស​មានសក្តានុពលស្រាប់​ទាំង​កសិកម្ម​ និង​ឧស្សាហកម្ម​។ គួររំលេចផងដែរថា​ វគ្គបណ្តុះបណ្តាល​នេះនឹងបន្ត​ធ្វើនៅតាមបណ្តាគោលដៅខេត្តមួយចំនួនទៀត​ ដូចជា​៖​ សៀមរាប​ ព្រះសីហនុ​ និងខេត្តត្បូងឃ្មុំ​ ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង