លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំប្រតិភូអញ្ជើញថ្វាយបង្គំគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំប្រតិភូ ដែលជាឧត្តមភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គោរពព្រះវិញ្ញាណក្ខន្ធព្រះសព និងរៀបចំពិធីសង្ឃទាន ដើម្បីឧទ្ទិសដល់ព្រះដួងវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
ប៉ុន្តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចារិក «សំណេរផ្ទាល់ដៃ» យ៉ាងស្អាត និងមានការទាក់ទាញយ៉ាងខ្លាំង អមដោយអមជាមួយអត្ថន័យខ្លឹមសារដ៏ជ្រាលជ្រៅបំផុត។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ៕