**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានកាត់ក្ដីឱ្យបញ្ឈប់ការចោទប្រកាន់លើលោកនាយករដ្ឋមន្រ្តី ហាន ដុកសូ**ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ថា អ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយអង្គការណាតូបានទេ****គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាម៉េរិកបានជួបពិភាក្សា នូវសំណើដើម្បីការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហារ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស**លោក ដូណាល់ ត្រាំ ប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»**បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ**អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមាគមមិត្តដើម្បីមិត្ត បន្តគិតគូរថែមទៀតក្នុងការបង្កើនសមាជិកឱ្យបានច្រើន**ឯកឧត្តម វ៉ា ថន៖ ប្រទេសជាតិ មានការីកចំរើនប្រកបដោយកិត្យានុភាពរហូត មិនមែនប្រឹងប្រែងតែមួយជ្រុងពីរជ្រុងប៉ុណ្ណោះទេ គឺប្រឹងលើកស្ទួយគ្រប់វិស័យ ពិសេសវិស័យអប់រំ**លោក Li Qiangចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ**លោក Wang Yi ជួបជាមួយក្រុមមិត្តភាពជប៉ុន-ចិន ដើម្បីបង្កើនទំនាក់ទំនង**អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើសពី ៥មុឺននាក់**លោក Netanyahu និងលោក Rubio ជួបពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំង និងការវាយលុកតំបន់ Gaza**យោធាអាមេរិកធ្វើការវាយប្រហារតាមអាកាសលើខេត្ត Saada របស់យេម៉ែន**វិមានក្រឹមឡាំង៖ ការចរចាបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលដំបូង**កងទ័ពអ៊ីស្រាអែលបានសម្លាប់សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងការវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា**នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឱ្យមានការបោះឆ្នោតនៅដើមខែមេសា**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី Han

លោក Zelensky មកដល់ប្រទេសអាល់បានី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអ៊ុយក្រែន-បាល់កង់

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានមកដល់ប្រទេសអាល់បានីនៅថ្ងៃទី២៧ ខែកុម្ភៈដើម្បីចូលរួមកិច្ចប្រជុំកំពូលអ៊ុយក្រែន – បាល់កង់លើកទីពីរក្នុងសប្តាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសអាល់បានី លោក Igli Hasani បានឲ្យដឹងថា ការមកដល់របស់លោក Zelensky គឺជាពេលវេលាដ៏សំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី និងការឈរនៅក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន ក្នុងការប្រយុទ្ធដ៏វីរភាពរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែននឹងជួបជាមួយមេដឹកនាំតំបន់បាល់កង់ជាច្រើននៅទីក្រុង Tirana នៅថ្ងៃទី២៨ ខែកុម្ភៈសម្រាប់កិច្ចប្រជុំកំពូលអ៊ុយក្រែន-អឺរ៉ុបអាគ្នេយ៍។

កិច្ចប្រជុំកំពូលលើកដំបូងត្រូវបានធ្វើឡើងនៅទីក្រុងអាថែនក្នុងខែសីហា ឆ្នាំ២០២៣ ដែលជាកន្លែងដែលលោក Zelensky បានជួបជាមួយមេដឹកនាំបាល់កង់ដើម្បីសម្របសម្រួលសមាហរណកម្មអឺរ៉ុប និងអឺរ៉ុប-អាត្លង់ទិក កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ក៏ដូចជាការពិភាក្សាដាច់ដោយឡែកពីគ្នាលើបញ្ហាទ្វេភាគី។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Zelensky ទៅកាន់ប្រទេសអាល់បានី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញ។

ប្រភព៖ Yahoo News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង