**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តម អ៊ុក រ៉ាប៊ុន៖ ប្រព័ន្ធស្បៀងរបស់យើងចាំបាច់ត្រូវតែមានភាពបៃតង និងប្រកបដោយចីរភាព

ភ្នំពេញ៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ(ក.ក.ជ.) និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១(គ.ជ.ភ១.ផ១.) បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្តិសុខស្បៀង និង អាហារូបត្ថម្ភលើកទី៨០។

ថ្លែងក្នុងឱកាសបើកវេទិកានេះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រី្តបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវេទិកានេះដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ព័ត៌មានកម្មវិធី និងគម្រោងនានាទាក់ទងនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានចែករំលែកអំពីគោលគំនិតនៃសន្តិសុខស្បៀង អាហារូបត្ថម្ភ និងប្រព័ន្ធស្បៀងនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ពីបរិវត្តកម្មប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដែលជារឿងដ៏ចាំបាច់ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅទី២ នៃក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា គឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភមានភាពកាន់តែប្រសើរ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងនូវបញ្ហាប្រឈម គឺស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅមិនទាន់មានភាពប្រសើរឡើងស្របតាមមហិច្ឆតារបស់រាជរដ្ឋាភិបាលទេ ដែលក្នុងនោះការកាត់បន្ថយបញ្ហាស្គមស្គាំងរបស់កុមារនៅទ្រឹងត្រឹម ៩.៨% ចាប់តាំងពីឆ្នាំ២០១៤មក ហើយបញ្ហាលើសទម្ងន់ ជំងឺធាត់ និងជំងឺមិនឆ្លងកំពុងកើនឡើងក្នុងអត្រាខ្ពស់គួរឱ្យបារម្ភ ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធរួមគ្នាធ្វើការដោះស្រាយជាបន្ទាន់។

នៅក្នុងវេទិកានេះ ក៏មានការធ្វើបទបង្ហាញ និងពិភាក្សាលើអាទិភាពឆ្នាំ២០២៤ របស់ចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា កម្មវិធីអប់រំអាហារូបត្ថម្ភសម្រាប់បុគ្គលិកសុខាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងសហគមន៍ គោលការណ៍ណែនាំសម្រាប់សុខភាព និងអាហារូបត្ថម្ភ និងការផ្តល់អំណាចដល់យុវជន។
វេទិកានេះមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងយុវជន សរុប ៧៥នាក់(ក្នុងនោះមានស្រ្តី ២៥ រូប)។

សូមគូសបញ្ជាក់ផងដែរ វេទិកាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៣ គឺមួយឆ្នាំមុនការបង្កើតក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅឆ្នាំ២០០៤ ហើយត្រូវបានរៀបចំយ៉ាងទៀងទាត់២ខែម្តង ប៉ុន្តែត្រូវបានអាក់ខានអស់មួយរយៈពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង