ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្ស បានយាងនិងអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចព្រះអគ្គមហា សង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។
ស្ថិតនៅក្នុងពេលវេលាដ៏ក្រៀមក្រំជាទីបំផុតនោះ ព្រះអង្គម្ចាស់ បានសម្តែងព្រះហឬទ័យ ស្រណោះអាឡោះអាល័យជាពន់ពេក ចំពោះការយាងចូលទីវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជា ធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់ ដ៏ធំធេងនូវមហាវីរសង្ឃកំពូល ដែលក្នុងពេញមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕