អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងប្រកាសជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព”
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបូកសរុបលទ្ធផលនៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងពិធីពិធីប្រកាសជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មាន សុវត្ថិភាព” ពាក់ព័ន្ធវិស័យជំនាញក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងជ័យលាភីពានរង្វាន់សេវាសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត អគ្គស្នងការ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ៕