**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

អបអរសាទរ ខេត្តកណ្ដាល ទទួលពានរង្វាន់ជើងឯកលេខ១ ជ័យលាភីពានរង្វាន់ សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល
នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធី«សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព”ឆ្នាំ២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួង។

ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានរៀបចំការប្រឡងប្រណាំងជ្រើសរើស និងផ្ដល់ជ័យលាភីពានរង្វាន់សេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរដ្ឋបាលខេត្តកណ្ដាល ទទួលពានរង្វាន់ជើងឯកលេខ១, រដ្ឋបាលស្រុកល្វាឯម ទទួលពានរង្វាន់ជើងឯកលេខ១ និងរដ្ឋបាលឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទទួលពានរង្វាន់ជើងឯកលេខ៤ លើជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គម រដ្ឋបាលខេត្តប្រចាំឆ្នាំ ២០២២-២០២៣ នៅទូទាំងប្រទេស។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាលសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ សូមគោរពជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលតែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកា គ្រប់បែបយ៉ាង ដល់រដ្ឋបាលខេត្តក្នុងការអនុវត្តការងារ ជាពិសេស ការអភិវឌ្ឍខេត្ត និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ទើបនាំឱ្យខេត្តកណ្តាល ទទួលពានរង្វាន់ជើងឯកលេខ១ នៅទូទាំងប្រទេសនាពេលនេះ។

រដ្ឋបាលខេត្តកណ្ដាលក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីទីចាត់ការ អង្គភាពជំនាញ​ កងកំលាំងសមត្ថកិច្ច​របស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តកណ្តាល ដែលតែងបានអនុវត្តយ៉ាងសកម្មតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេល៦អាណត្តិកន្លងមក និងបន្តបន្ថែមកម្លាំងសាមគ្គី​ មូលគំនិតយោបល​ សកម្មភាព​ យ៉ាងស្រុះដៃក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនាំឱ្យរដ្ឋបាលខេត្តកណ្តាល ទទួលបានការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ បានពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់បំផុត ជាច្រើនដំណាក់កាល ទម្រាំខេត្តកណ្តាលទទួលបានពានរង្វាន់ជើងឯក​លេខ១​ នាពេលនេះ។

ជាការលើកទឹកចិត្តដល់រដ្ឋបាលខេត្តនាឱកាសនេះផងដែរ ក្រសួងមហាផ្ទៃ បានផ្តល់ជូនរង្វាន់ដល់រដ្ឋបាលខេត្ត សម្រាប់ការបម្រើសេវាសាធារណៈ រួមមាន៖ ពាន ចំនួន ១, វិញ្ញាបនបត្រ ចំនួន ១, កុំព្យូទ័រ ៣ គ្រឿង ម៉ាស៊ីនព្រីន ៣ គ្រឿង ម៉ូតូចំនួន ២រឿង និងថវិកាចំនួន ១២២ ១០០ ០០០ រៀល។

អត្ថបទដែលជាប់ទាក់ទង