**សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ

ប្រធានរដ្ឋសភាកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជា​ស្រ្ដី នៅសាធារណរដ្ឋបារាំង នាខែមីនាខាងមុខនេះ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ បារាំង ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីលើកដំបូង ដែលរដ្ឋសភានៃសាធារណរដ្ឋបារាំងធ្វើជាម្ចាស់ផ្ទះ ចាប់ពី ថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដា្ឋនរដ្ឋសភាជាតិ បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភាជាស្ត្រីនៅទូទាំងពិភពលោកចំនួន២៥រូប ក្នុងគោលបំណង ដើម្បីជំរុញបន្ថែមនូវការទូតសភាបុរេសកម្ម ដែលគិតគូពីបញ្ហាស្រ្តីនិងក្មេងស្រី និងលើកកម្ពស់សិទ្ធិស្ត្រីនៅទូទាំងពិភពលោក ក្នុង អាជីពនយោបាយរបស់សមាជិកសភា និងប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្រ្តី សំខាន់ជាងនេះទៅទៀត សភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រី និងបុរស តាមរយៈការស្នើ និងការអនុម័តច្បាប់។

សេចក្តីជូនដំណឹងដដែល បានបន្តថា កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលចំនួនពីររួមមាន៖ (១)ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាលើស្រ្តី និងសុខភាពស្ត្រី និង(២)សមភាពរវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។

ក្នុងដំណើរខាងលើ គណៈប្រតិភូកម្ពុជាគ្រោងនឹងអញ្ជើញចូលជួបសវនការជាមួយប្រធានរដ្ឋសភាបារាំង ចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ ដែលឧទ្ទិសដល់សិទ្ធិនយោបាយរបស់ស្ត្រីនៅលើពិភពលោក ជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី អាល្លឺម៉ង់ និងប៊ែលហ្ស៊ិក ព្រមទាំងជំនួបជាមួយអគ្គប្រតិភូនៃសភានិយាយភាសាបារាំង(APF) ផងដែរ។ ក្រៅពីនេះ ក៏នឹងមានជំនួបរវាងគណៈប្រតិភូ កម្ពុជាជាមួយក្រុមមិត្តភាពសភាកម្ពុជា-បារាំង ជំនួបជាមួយគណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង និងជំនួបរវាងអគ្គលេខាធិការ នៃរដ្ឋសភាបារាំងនិងកម្ពុជាផងដែរ។

សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចជាផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្ត្រីនៅសាធារណរដ្ឋបារាំង នាឱកាសនេះ មិនត្រឹមតែអាចរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងសា្ថប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង ពីរកម្ពុជា-បារាំងឱ្យកាន់តែជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានៅលើ សកលលោកផងដែរ ជាអាទិ៍ ការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្នជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង