**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំបើកវគ្គបំប៉នពិសេសស្តីពី «កិច្ចការព័ត៌មាន និងនាំពាក្យ» ជូនក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រសួង ស្ថាប័ននានា

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) នៅរសៀលថ្ងៃព្រហស្បតិ៏ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីបើកវគ្គបំប៉នពិសេសផ្ទៃក្នុង ស្តីពី «កិច្ចការព័ត៌មាន និងនាំពាក្យ» ក្រោមអធិបតីភាពឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។

វគ្គបំប៉នពិសេសនេះ មានការចូលរួមធ្វើបទបង្ហាញពីអ្នកស្រី Nicolla Hewitt សមាជិកនៃអ្នកឆ្លងឆ្លើយសារពត៌មានបរទេសនៅសហរដ្ឋអាមេរិក លើប្រធានបទ «ទំនាក់ទំនងសាធារណៈ» ដោយមានការចូលរួមពីក្រុមការងារព័ត៌មាន និងក្រុមការងារអ្នកនាំពាក្យមកពីក្រសួង ស្ថាប័ន និងអង្គភាពនានា សរុបជាង៥០នាក់។ វគ្គបំប៉នផ្ទៃក្នុងនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១.បង្កើនការយល់ដឹងពីកិច្ចការផ្សព្វផ្សាយព័ត៌មាន និងអ្នកនាំពាក្យ, ទី២.ចែករំលែកពីបទពិសោធកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ, ទី៣.បង្កើននូវជំនាញអ្នកនាំពាក្យប្រកបដោយវិជ្ជាជីវៈ និងទី៤.កសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍បើកវគ្គបំប៉ននេះថា បច្ចុប្បន្ន ក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យមានតួនាទីកាន់តែសំខាន់ឡើងក្នុងការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យអំពីលទ្ធផលការងារ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នរបស់ខ្លួនសម្រេចបាន។ ទន្ទឹមនឹងនោះ ការឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយ ដែលមានលក្ខណៈញុះញង់ និងបំភ្លៃការពិត ក៏ជាកិច្ចការដ៏សំខាន់មួយទៀតដើម្បីកុំឱ្យព័ត៌មានទាំងនោះចូលមកបំពុលសង្គម និងធ្វើឱ្យពលរដ្ឋយល់ច្រឡំ។

ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថា បើយើងខំធ្វើការបានសមិទ្ធផលយ៉ាងច្រើនតែមិនបានផ្សាយឱ្យប្រជាពលរដ្ឋបានដឹងគឺប្រជាពលរដ្ឋនឹងគិតថា យើងមិនបានធ្វើអ្វីឡើយ។ ម្យ៉ាងទៀត យើងផ្សាយច្រើនដែរ ប៉ុន្តែ ការផ្សាយទាំងនោះគ្មានប្រសិទ្ធភាព ក៏មិនសូវមានប្រយោជន៍ដែរ។ ដូច្នេះ ដើម្បីឱ្យការផ្សព្វផ្សាយមានប្រសិទ្ធភាព ក្រុមការងារត្រូវតែខិតខំសម្រួចសមត្ថភាពរបស់ខ្លួនជាប្រចាំដើម្បីធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរំពឹងថា ក្រោយពីចូលរួមវគ្គបំប៉នពិសេសផ្ទៃក្នុងនេះ អ្នកចូលរួមនឹងយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីរបៀបធ្វើការជាមួយបណ្តាញផ្សាយព័ត៌មាន ប្រកបដោយជំនាញ និងវិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាអ្នកនាំពាក្យពោរពេញដោយគុណវុឌ្ឍិ ៕

អត្ថបទដែលជាប់ទាក់ទង