**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

កម្ពុជា ជំរុញឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ា ពង្រឹងអនុលោមភាពកិច្ចសហប្រតិបត្តិការ តម្លាភាព និងកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញា

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងបានជំរុញឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ាទាំងអស់ ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងប្រទេសជាសមាជិករួមមានប្រទេសកម្ពុជា អាល្លឺម៉ង់ ន័រវេស្ស ប៉េរូ និងអាហ្វ្រិកខាងត្បូង រួមជាមួយអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU-APMBC)។

អង្គប្រជុំបានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)ឱ្យទាន់ពេលវេលា ការដោះស្រាយកាតព្វកិច្ចផ្នែកច្បាប់ នៃមាត្រា៩ (វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី) នៃអនុសញ្ញា និងការដោះស្រាយបញ្ហាអនុលោមភាពនៃរដ្ឋសមាជិកចំនួន ០៣ រួមមាន៖ ស៊ូដង់ អ៊ុយក្រែន និងយេម៉ែន ដែលបានកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ ជាងនេះទៅទៀត អង្គប្រជុំ ក៏បានសម្តែងនូវការព្រួយបារម្ភចំពោះការចាប់ផ្តើមមានវត្តមានគ្រាប់មីនប្រឆាំងមនុស្សនៅទ្វីបអ៊ឺរ៉ុប ដែលបាននឹងកំពុងប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែង-រុស្ស៊ី។

ជាមួយគ្នានោះ អង្គប្រជុំបានសម្រួលដល់កិច្ចពិភាក្សាបើកចំហរលើការផ្លាស់ប្តូរយន្តការនៃអនុសញ្ញាដែលបានស្នើឡើង ដើម្បីបង្កើនប្រសិទ្ធភាពនៃអនុសញ្ញា និងរៀបចំផែនការយុទ្ធសាស្ត្រលើវិធានការអនុលោមភាពកិច្ចសហប្រតិបត្តិ្កការ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរចំពោះប្រទេសជារដ្ឋភាគីនៃអនុសញ្ញាដែលចូលរួមចែករំលែកនូវទស្សនទានសម្រាប់កិច្ចការនៃគណៈកម្មការស្តីពីអនុលោមភាពកិច្ចសហប្រតិបត្តិការ ដែលការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញា។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យរដ្ឋភាគីទាំងអស់ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា ក្នុងនាមជារដ្ឋភាគីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង