**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមការងាររៀបចំគោលនយោបាយមេធាវីវ័យក្មេង នៅបន្ទប់បណ្ណាល័យគណៈមេធាវី។

កិច្ចប្រជុំនេះមានគោលបំណងបន្តរាយការណ៍អំពីលទ្ធផលស្រាវជ្រាវអំពីបញ្ហាប្រឈម និងយន្តការគាំទ្រមេធាវីវ័យក្មេងនៅគណៈមេធាវីអន្តរជាតិ គណៈមេធាវីអាស៊ី រួមមាន គណៈមេធាវីសិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ព្រមទាំងវឌ្ឍនភាពនៃការស្ទង់មតិមេធាវីវ័យក្មេងដែលបានចាប់ផ្តើមធ្វើការស្ទង់មតិកាលពីដើមសប្តាហ៍។

បន្ទាប់ពីបានស្តាប់របាយការណ៍ស្រាវជ្រាវ ព្រមទាំងលទ្ធផលបណ្តោះអាសន្ននៃការស្ទង់មតិ កិច្ចប្រជុំក៏បានបន្តពិភាក្សាលើសេចក្តីព្រាងគោលនយោបាយមេធាវីវ័យក្មេង និងចែករំលែកធាតុចូលថ្មីៗបន្ថែមទៀតផងដែរ។

ឯកឧត្តមប្រធាន បានវាយតម្លៃខ្ពស់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ក្នុងការស្រាវជ្រាវ ការចងក្រងសំណួរ ស្ទង់មតិ និងការផ្តល់ធាតុចូលល្អៗសំដៅពន្លឿនឱ្យគោលនយោបាយមេធាវីវ័យក្មេងនឹងលេចចេញជារូបរាងឆាប់ៗនេះ ហើយដែលឆ្លើយតបទៅនឹងសេចក្តីប្រាថ្នា ព្រមទាំងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងដែលមេធាវីវ័យក្មេងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននៅកម្ពុជា។

ឯកឧត្តមប្រធាន និងសមាជិកក្រុមការងារទាំងមូលក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមេធាវីវ័យក្មេងទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការសហការផ្តល់ព័ត៌មានក្នុងការស្ទង់មតិផងដែរ។

បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុល ឯកឧត្តមប្រធាន បានបែងចែកកិច្ចការជូនសមាជិក-សមាជិកា ក្រុមការងារ រួមមាន ការសិក្សាប្រៀបធៀបលម្អិតយន្តការគ្រូកម្មសិក្សានៅកម្ពុជា ជាមួយយន្តការនៅគណៈមេធាវីសិង្ហបុរី និងជប៉ុន ដេីម្បីបន្តកែលម្អរសេចក្តីព្រាងគោលនយោបាយ និងបន្តធ្វើការស្ទង់មតិព្រមទាំងវិភាគទិន្នន័យដែលប្រមូលបាន ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យពិភាក្សានៅកិច្ចប្រជុំបន្ទាប់ ៕

អត្ថបទដែលជាប់ទាក់ទង