អគ្គនាយកអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងពាណិជ្ជកម្ម នូវែលហ្សឺឡង់
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបជាមួយលោកស្រី Gabrielle ISAAK មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយអាស៊ាន នៃក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសនូវែលហ្សឺឡង់ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងទស្សនកិច្ចទីតាំងអនុវត្តគម្រោង«គ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់ និងការប្រែប្រួលអាកាសធាតុ និងសង្គម-សេដ្ឋកិច្ច»។
គម្រោងដែលជាជំនួយរបស់រដ្ឋាភិបាលនូវែលហ្សឺឡង់នេះ ផ្តោតជាសំខាន់លើការជួសជុលប្រឡាយនិងទំនប់បុរាណ សាងសង់ទ្វារទឹក តាមដានកម្រិតទឹកក្រោមដីដោយស្វ័យប្រវត្តិ លើកកម្ពស់ជីវភាពប្រជាជនតាមរយៈកសិកម្ម ស្ថានីយបណ្ដុះកូនឈើ និងជីធម្មជាតិ ការចូលរួមរបស់ព្រះសង្ឃសម្រាប់បេតិកភណ្ឌជាដើម៕