**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

សម្តេចធិបតី សម្តែងការដឹងគុណចំពោះ សម្តេច ស ខេង ដែលបានដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយភាពប៉ិនប្រសប់ក្នុងរយៈពេល ៦អាណត្តិ នៃរាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការដឹងគុណចំពោះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយភាពប៉ិនប្រសប់ក្នុងរយៈពេល ៦ អាណត្តិ នៃរាជរដ្ឋាភិបាល ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២៣ ។

ក្នុងឱកាសអញ្ជើញជាពិធីបិទសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់ សម្តេចក្រឡាហោម បានតស៊ូជម្នះគ្រប់ឧបសគ្គ និងសម្រេចបានជោគជ័យលើ បេសកកម្មធំៗ ពាក់ព័ន្ធនឹងការចូលរួមថែរក្សាសុខសន្តិភាព, អធិបតេយ្យជាតិ, បូរណភាពទឹកដី, ស្ថិរភាព នយោបាយ និង ការថែរក្សា ការពារសន្តិសុខជាតិ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម បានយ៉ាងល្អ ដែលធានាបាននូវការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសន្តិសុខ សម្រាប់ការបោះឆ្នោត, កិច្ចប្រជុំធំៗ និង ព្រឹត្តិការណ៍អន្តរជាតិនានានៅប្រទេសកម្ពុជា ដោយរលូន និង ជោគជ័យ ។

សម្ដេចធិបតី បន្ថែមថា ទន្ទឹមនេះ, ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានវឌ្ឍនភាព និងសម្រេចបាន សមិទ្ធផលនានាជាច្រើន, ក្នុងនោះ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងពង្រឹងជាបណ្តើរៗ, ទាំងក្នុងការអភិវឌ្ឍស្ថាប័ន, ការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្តការងារ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ, ការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងតម្រូវការ និងការដោះស្រាយ បញ្ហាប្រឈមជូនប្រជាពលរដ្ឋបានទាន់ពេល និងចំគោលដៅនៃបញ្ហា។

សម្ដេចគូសបញ្ជាក់ថា តាមរយៈការកែទម្រង់នេះ, រដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានសមត្ថភាព និងលទ្ធភាពជាបណ្តើរៗ ក្នុងការផ្តល់សេវា និងដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ការផ្ទេរមុខងារ ត្រូវបានធ្វើឡើងជាបណ្តើរៗទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ ដែលក្នុងនោះមានមុខងារចំនួនពីរ ដែលបានផ្ទេរទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ហើយតម្រូវឱ្យមានការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងនីតិកាលទី ៧ នេះ គឺ មុខងារក្នុងវិស័យសុខាភិបាល និងមុខងារវិស័យអប់រំ ៕

អត្ថបទដែលជាប់ទាក់ទង