**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមហាផ្ទៃជាស្ថាប័នស្នូលមួយ ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «ក្រសួងមហាផ្ទៃ គឺជាស្ថាប័នស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបា​លជូនដល់ប្រជាពលរដ្ឋ»។

ដោយចាត់ទុកសន្និបាតក្រសួងមហាផ្ទៃថាជាឱកាសដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នាពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក សម្ដេចធិបតី បានមានប្រសាសន៍ទៀតថាក្រសួងមហាផ្ទៃ បានដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយ ថ្នាក់ជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ សម្ដេចសង្កត់ធ្ងន់ថា «ពិតណាស់ គោលនយោបាយ ឬផែនការអាចនៅត្រឹមតែនៅលើក្រដាសតែប៉ុណ្ណោះ ប្រសិនបើគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតសោត ក៏នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួម​ជាអ្នកដឹកនាំសម្របសម្រួល​»។

ពីវេទិកាអធិបតីនោះដែរ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ, មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលជាច្រើន ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ជាក់ស្ដែក្នុងរយៈពេល ៦ ខែដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រសួងមហាផ្ទៃ​​សម្រេចបានសមិទ្ធផលថ្មីៗ តាមរយៈ ការបន្តពង្រឹងប្រសិទ្ធភាពនៃការដឹកនាំការងាររបស់ខ្លួន ដើម្បី​បម្រើ​ប្រជាជន ឱ្យបានកាន់តែប្រសើរ ។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញការកត់សម្គាល់ចំពោះការរៀបចំ និងដាក់ឱ្យអនុវត្ដផែនការយុទ្ធសាស្ដ្រស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដែលជាផែនទីបង្ហាញផ្លូវ ដើម្បីឈានឆ្ពោះទៅសម្រេច​បាននូវបេសកកម្មចម្បងៗរបស់ក្រសួងមហាផ្ទៃ និង ការរួមចំណែកដល់ការសម្រេចបានកម្មវិធីនយោបាយ និង យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា«ការរៀបចំឱ្យមានផែនការយុទ្ធសាស្ដ្រនេះ គឺជាការកំណត់នូវចក្ខុវិស័យច្បាស់លាស់ និង ត្រឹមត្រូវ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ដ្រ​ធំៗចំនួន ៦ ដោយកំណត់សូចនាករគន្លឹះជាក់លាក់ ដែលត្រូវសម្រេច ក្រោមគោលការណ៍ជាមូលដ្ឋានចំនួន ៥ និង អភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាល គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់» ។

ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏ត្រូវបានសម្ដេចធិបតី បង្ហាញការកត់សម្គាល់ជាវិជ្ជមាន ចំពោះវឌ្ឍនភាព និងការសម្រេចបានសមិទ្ធផលនានាជាច្រើន ក្នុងនោះ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងពង្រឹងជាបណ្ដើរៗ ទាំងក្នុងការអភិវឌ្ឍស្ថាប័ន ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ដការងារ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងតម្រូវការ និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបានទាន់ពេល និងចំគោលដៅនៃបញ្ហា។

តាមរយៈការកែទម្រង់នេះ សម្ដេចធិបតី បានមានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានសមត្ថភាព និងលទ្ធភាពជាបណ្ដើរៗ ក្នុងការផ្ដល់សេវា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការផ្ទេរមុខងារត្រូវបានធ្វើឡើងជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ ដែលក្នុងនោះមានមុខងារចំនួនពីរ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយតម្រូវឱ្យមានការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងនីតិកាលទី ៧ នេះ គឺ មុខងារក្នុងវិស័យសុខាភិបាល និងមុខងារវិស័យអប់រំ។ក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការដឹងគុណចំពោះ សម្តេច​ក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំក្រសួងមហាផ្ទៃ​ ប្រកបដោយភាពប៉ិនប្រសប់ក្នុងរយៈពេល ៦ អាណត្តិ នៃរាជរដ្ឋាភិបាល ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២៣ ។ សម្ដេចធិបតីបានបន្ថែមទៀតថា សម្តេចក្រឡាហោម បានតស៊ូជម្នះគ្រប់ឧបសគ្គ និងសម្រេចបានជោគជ័យលើបេសកកម្មធំៗ ពាក់ព័ន្ធនឹងការចូលរួមថែរក្សាសុខសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និង ការថែរក្សា ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមបានយ៉ាងល្អ ដែលធានាបាននូវការរស់នៅដ៏សុខសាន្ដរបស់ប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសន្តិសុខសម្រាប់ការបោះឆ្នោត កិច្ចប្រជុំធំៗ និង ព្រឹត្តិការណ៍អន្តរជាតិនានានៅប្រទេសកម្ពុជា ដោយរលូន និង ជោគជ័យ។

មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យក្រសួងមហាផ្ទៃ បន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឱ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័ន ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម និងត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឱ្យបានហ្មត់ចត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង