មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ ដាក់ផែនការ ដល់កងឯកភាពចំណុះកងពល ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ នូវការងាររបស់ខ្លួនឱ្យបានល្អប្រសើរ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានដាក់ផែនការដល់កងឯកភាពចំណុះកងពលទាំងអស់ អនុវត្តការងាឆ្នាំ២០២៤ ឱ្យមានប្រសិទ្ធខ្ពស់បន្ថែមទៀត និងត្រូវចូលរួម អនុវត្តតាមកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះដែរឯកឧត្ដម ឧត្តមសេនីយ៍ទោ ឈរ សុខ បានមានប្រសាសន៍ថា ដោយរដូវប្រាំងឈានចូលមកដល់ជាហេតុធ្វើឱ្យគ្រោះអគ្គិសភ័យកើតមានច្រើន បង្កគ្រោះមហន្តរាយ និងបំផ្លាញទ្រព្យសម្បត្តិជាបន្តបន្ទាប់ ដូច្នេះ កម្លាំងត្រូវមានមុខ ២៤ម៉ោង លើ ២៤ម៉ោង និងត្រៀមធ្យោបាយ សម្ភារ: ចល័តតាមបទបញ្ជា របស់មេបញ្ជាការកងទ័ពជើងគោក ជួយដល់ប្រជាពលរដ្ឋជួបការលំបាក និងរងគ្រោះក្នុងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។
នៅចុងបញ្ចប់ ឧត្តមសេនីយ៍ទោ ឈរ សុខ ក៏បានបញ្ជាក់ថា កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ពេលបំពេញបទបញ្ជា និងសម្រេចឱ្យបានជោគជ័យតាមផែនការដែលអង្គភាពប្រគល់ជូន ៕