លោកជំទាវ ចម និម្មល ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ នៅឡាវ
ភ្នំពេញ៖ នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអត្តពើ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន CLV DTA JCC សម្រាប់ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះលើកទី១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ (13th CLV DTA JCC) នៅខេត្តអត្តពើ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អង្គប្រជុំបានកត់សម្គាល់ពីភាពរីកចម្រើននៃសេដ្ឋកិច្ច-សង្គមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងវឌ្ឍនភាពនៃការអនុវត្តផែនការមេដែលប្រមុខដឹកនាំនៃប្រទេសទាំងបីបានអនុម័តកន្លងមក។