**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ទេសរដ្ឋមន្ត្រី លី ធុជ៖ ជ័យជម្នះពិតប្រាកដក្នុងសង្គ្រាមប្រឆាំងនឹងគ្រាប់មីន មិនមែនត្រឹមតែកំណត់ផ្ទៃដីបានរំដោះប៉ុណ្ណោះទេ ប៉ុន្តែជាការជួយសង្រ្គោះអាយុជីវិត និងការស្តារឡើងវិញនៅតាមសហគមន៍ធ្លាប់រងគ្រោះដោយសារមីន

ភ្នំពេញ៖ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការដឹកនាំកិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំលើកទី៩ (Ninth Annual Pledging Conference) ដើម្បីគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (APMBC) ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសនោះ ជាមួយនឹងកិច្ចប្រជុំកៀរគរធនធាន ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីទស្សនៈវិស័យរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងមរតកនៃគ្រាប់មីន ដែលសម្តេចតេជោគឺជាជនបង្គោល និងអ្នកតស៊ូមតិដ៏ឆ្នើម ព្រមទាំងបានផ្តល់នូវទស្សនទានដ៏មានតម្លៃទៅកាន់ពិភពលោកថា “ជ័យជម្នះពិតប្រាកដក្នុងសង្គ្រាមប្រឆាំងនឹងគ្រាប់មីន មិនមែនត្រឹមតែកំណត់ផ្ទៃដីបានរំដោះប៉ុណ្ណោះទេ ប៉ុន្តែជាការជួយសង្រ្គោះអាយុជីវិត និងការស្តារឡើងវិញនៅតាមសហគមន៍ធ្លាប់រងគ្រោះដោយសារមីន”។

ស្របនឹងទស្សនៈទានរបស់សម្តេចតេជោ ហ៊ុន សែន ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាន៍ថា សមិទ្ធិផលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងមីនប្រឆាំងមនុស្ស គឺជាសក្ខីភាពមួយចំពោះស្មារតីមនុស្សជាតិដ៏យូរអង្វែង ហើយការប្តេជ្ញាចិត្តរបស់រដ្ឋភាគី និងអង្គការសង្គមស៊ីវិល មិនត្រឹមតែបានជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែបានសាបព្រោះគ្រាប់ពូជនៃអនាគត ដែលយើងទាំងអស់ត្រូវបន្តនូវស្មារតីនៃកិច្ចសហការ និងការប្តេជ្ញាចិត្តរួម។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបន្តទៀតថា ដើម្បីរៀបចំអនាគតបេសកកម្មរួមគ្នា ផ្លូវទៅកាន់ពិភពលោកមួយដែលគ្មានមីន គឺពោរពេញដោយឧបសគ្គ ប៉ុន្តែទោះបីយ៉ាងណាយើងអាចជម្នះបាន ហើយការយល់ចំពោះសកម្មភាព និងការគាំទ្រផ្នែកថវិកាសម្រាប់ឆ្នាំ ២០២៤ ដល់អង្គភាព ISU គឺពិតជាមានសារៈសំខាន់ណាស់ចំពោះចក្ខុវិស័យ និងបេសកកម្មរួម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអះអាងបញ្ជាក់ថា កិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំនៃអនុសញ្ញា បានបង្ហាញពីការប្តេជ្ញាចិត្តរួម និងការជឿទុកចិត្តគាំទ្រដល់ដំណើរការរបស់អង្គភាព ISU ដែលបានកំពុងឈរជាមូលដ្ឋាននៃកិច្ចប្រឹងប្រែងរួមក្នុងការងារប្រយុទ្ធប្រឆាំងមីនប្រឆាំងមនុស្ស។

ក្នុងកិច្ចប្រជុំនោះ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នីមួយៗ បានថ្លែងអំពីការរួមចំណែកក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក និងបន្តអះអាងចំពោះការចូលរួមគាំទ្រដល់សកម្មភាពរបស់អនុសញ្ញា និងអង្គភាព ISU ដើម្បីអាចសម្រេចនូវគោលដៅរួមពិភពលោកមួយដែលគ្មានមីន ៕

អត្ថបទដែលជាប់ទាក់ទង