**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤»


ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤» នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមពិធី ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានជម្រាបជូនថ្នាក់ដឹកនាំអំពី ការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” នេះ មានក្រុមចំនួន ១៥ចូលរួមមកពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា ចែកចេញជា ៤ពូលក្នុង ១ពូល មាន ៤ក្រុម។

សមាសភាពក្រុមក្នុងពូលទាំង ០៤ រួមមាន៖
ទី១.ពូល ក ៖ ក្លឹបក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ, ក្លឹបសាលាជាតិរដ្ឋបាលមូលដ្ឋាន, ក្លឹបអគ្គនាយដ្ឋានរដ្ឋបាល និងក្លឹបអគ្គាធិការដ្ឋាន
ទី២. ពូល ខ ៖ ក្លឹបអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, ក្លឹបក្រុមប្រឹក្សានីតិកម្ម, ក្លិបខុទ្ទកាល័យឯកឧត្តម អភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ក្លឹបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ទី៣. ពូល គ ៖ ក្លឹបអគ្គនាយកដ្ឋានពន្ធនាគារ, ក្លឹបបណ្ឌិត្យសភានគរបាលកម្ពុជា, ក្លឹបអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ និង ក្លឹបអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ទី៤. ពូល ឃ ៖ ក្លឹបអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្លឹបអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។

រូបមន្តប្រកួត គឺក្រុមនីមួយៗនឹងត្រូវជួបគ្នាវិលជុំសន្សំពិន្ទុក្នុងពូល ដើម្បីរកក្រុមលេខ១ និងលេខ២ ឡើងវគ្គ ៨ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ វគ្គផ្ដាច់ព្រ័ត្រ។

មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសោមនស្សរីករាយ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតការប្រកួតពានរង្វាន់នេះលើកដំបូងបំផុត ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលគោលបំណងទី១ អនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ បានចូលរួមប្រកួតប្រជែងក្នុងន័យ បង្កើន និងលើកកម្ពស់សុខភាព ឱ្យមានកម្លាំងមាំមួន ដែលជាស្នូលនៃបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេសកាត់បន្ថយភាពអសកម្មមួយចំនួនក្នុងជួរកងកម្លាំងនគរបាលជាតិ ទី២ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរអគ្គនាយក ចំណុះឱ្យក្រសួងមហាផ្ទៃ។ លើសពីនេះទៅទៀត ជាការសម្រិតសម្រាំងរកកីឡាករដែលមានសមត្ថភាពដើម្បីតំណាងក្រសួងមហាផ្ទៃ ក្នុងការប្រកួតពានរង្វាន់អន្តរក្រសួង។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិមុនៗ ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលក្នុងនោះមានគោលបំណងចម្បងបំផុតគឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋនូវក្ដីស្រលាញ់ការលេងកីឡា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្រលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់អត្តពលិកឆ្នើមដែលទទួលបានជ័យលាភី ជាពិសេសកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ និងជាតិ។

ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួត ដែលបានរៀបចំកម្មវិធីបើកយ៉ាងអធិកអធម អមដោយផ្ទាំងទស្សនីយ៍ភាពសិល្បៈកីឡាជាច្រើន និងបានប្រកាសបើកការប្រកួតចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង