**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម

មន្ទីរប្រឆាំងគ្រឿងញៀន ទុកពេល២៤ម៉ោងឱ្យម្ចាស់គណនី TikTok ឈ្មោះ MRR RAM និងគណនី Facebook ឈ្មោះ Boy Thee កែតម្រូវខ្លឹមសារ វីដេអូដែលនិយាយមិនពិតករណីដុតគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកបំភ្លឺចំពោះការចុះផ្សាយលើគណនីTikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គម ដោយលើកឡើងមិនពិត ជុំវិញការដុតកម្ទេចគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន នាពេលកន្លងមក ដែលមានខ្លឹមសារ «ចាប់បានបំពង់ស៊ីមាំង ចឹងកិនកម្ទេច តែនៅពេលគ្រឿងញៀន អត់ដែលឃើញកម្ទេចសោះ អត់ដែលឃើញដុតសោះ»។

មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានចុះផ្សាយនៅក្នុងបណ្តាញ TikTok និងសង្គមហ្វេសប៊ុកនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវរកឃើញម្ចាស់គណនី TikTok ដែលបង្ហោះវីដេអូ និយាយមិនពិតនេះ មានឈ្មោះ សម្បត្តិ សំបូរ ភេទប្រុស កើតឆ្នាំ១៩៩២ មានលំនៅដ្ឋានភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្នុងនាមស្ថាប័នអនុវត្តន៍ច្បាប់ប្រឆាំងគ្រឿងញៀន, មន្ទីរប្រឆាំងគ្រឿងញៀន សូមបំភ្លឺ និងស្រាយចម្ងល់សាធារណជន ដែលតែងតែឆ្ងល់ថា «តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅណា?» សូមជម្រាបថា នៅពេលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវចាប់យកវត្ថុតាងគ្រឿងញៀន រួចធ្វើការវេចខ្ចប់តាមបច្ចេកទេស បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿងបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមនីតិវិធី ។
បន្ទាប់ពីជនសង្ស័យ ត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោលនៅតាមរាជធានី-ខេត្ត ដែលជាទូទៅធ្វើក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។

ជាស្តែងនៅឆ្នាំ២០២៣កន្លងទៅនេះ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ខែមិថុនា មានការរៀបចំពិធីដុតបំផ្លាញ និងកម្ទេចវត្ថុតាងគ្រឿងញៀន ១០លើក សរុបគ្រឿងញៀន ១៣តោន ៧៩៦គីឡូក្រាម ២៨៨.៤៥ក្រាម សារធាតុគីមីផ្សំសរុប ៣៤២តោន ២៥៧គីឡូក្រាម ៦១៨.៦០ក្រាម និងកញ្ឆាក្រៀម សរុប ១១គីឡូក្រាម ៧៩១.៨៥ ក្រាម។

មន្ទីរប្រឆាំងគ្រឿងញៀន បានសង្កត់ធ្ងន់ថា «ពាក់ព័ន្ធករណីចុះផ្សាយលើគណនីTikTok ឈ្មោះ MRR RAM និងហ្វេសប៊ុកឈ្មោះ Boy Thee ជាការលើកឡើងដោយ ដែលបុគ្គល សម្បត្តិ សំបូរ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យប៉ះពាល់កិត្តិយសស្ថាប័នអនុវត្តន៍ច្បាប់ ដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ មន្ទីរប្រឆាំងគ្រឿងញៀន ស្នើ និងទុកពេលឱ្យបុគ្គល សម្បត្តិ សំបូរ ចំនួន២៤ម៉ោង ដើម្បីធ្វើការលុបវីដេអូរបស់ខ្លួនចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញ ប៉ុន្តែប្រសិនបើ បុគ្គលនេះ នៅតែមិនព្រមអនុវត្តន៍តាមការស្នើនេះទេ មន្ទីរប្រឆាំងគ្រឿងញៀន នឹងអនុវត្តន៍តាមច្បាប់ជាធរមានចំពោះបុគ្គល សម្បត្តិ សំបូរ»។

ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណចំពោះបណ្តា អង្គភាពសារព័ត៌មាន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ កិច្ចការរបស់មន្ទីរប្រឆាំងគ្រឿងញៀន និងអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម សូមកុំធ្វើការបង្ហោះ និងស៊ែរតែព័ត៌មានមិនពិត ដើម្បីចៀសវាងប៉ះពាល់ដល់កិត្តិយសបុគ្គល និងអង្គភាព ដែលអាចប្រឈមរងការចោទប្រកាន់តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង