ប្រ៊ុយណេបានកត់ត្រាកំណើនសេដ្ឋកិច្ចវិជ្ជមានចំនួន ១.៤ភាគរយ ក្នុងឆ្នាំ២០២៣
បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេក្នុងឆ្នាំ២០២៣ បានកើនឡើង ១.៤ភាគរយ ដែលត្រូវបានសន្មតថាមានការកើនឡើងនៅក្នុងវិស័យមិនមែនប្រេង និងឧស្ម័ន ៤.៥ភាគរយ នេះបើយោងតាមរបាយការណ៍ផ្លូវការចុងក្រោយដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេស។
នៅតម្លៃបច្ចុប្បន្ន ផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ២០២៣ មានតម្លៃ ២០.៣ពាន់លានដុល្លារប្រ៊ុយណេ (១៥ពាន់លានដុល្លារ) ហើយវិស័យមិនមែនប្រេង និងឧស្ម័ន គឺជាកត្តាសំខាន់ក្នុងការសម្រេចបាននូវសូចនាករសេដ្ឋកិច្ចវិជ្ជមានរបស់ប្រទេសប្រ៊ុយណេក្នុងឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានផែនការសេដ្ឋកិច្ច និងស្ថិតិនៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចប្រ៊ុយណេ។
វិស័យមិនមែនប្រេង និងឧស្ម័នត្រូវបានជំរុញដោយការកើនឡើងនៃអនុវិស័យដូចជា ការដឹកជញ្ជូនតាមផ្លូវអាកាស ៧៥.៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហិរញ្ញវត្ថុ ៣៧.៤ភាគរយ និងសំណង់ ៧.៥ភាគរយ។ ទន្ទឹមនឹងនេះ វិស័យប្រេង និងឧស្ម័នបានកត់ត្រាការថយចុះចំនួន ២.០ភាគរយ ក្នុងឆ្នាំ២០២៣ ដែលរួមមានការជីកយករ៉ែ និងឧស្ម័ន និងការផលិតឧស្ម័នធម្មជាតិរាវ (LNG) អនុវិស័យ។
ប្រភព៖ Xinhua Net
ប្រែសម្រួលដោយ៖ ឡាយ លីហួ