**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

​បណ្ឌិត​ លី​ ធុជ​៖​ សម្តេចធិបតី មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥នៃ​អនុសញ្ញា​អូតាវ៉ា​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការអំពាវនាវឱ្យពិភពលោកបន្តកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន

ភ្នំពេញ៖ នាថ្ងៃទី០១​ ខែមីនា​ ឆ្នាំ​២០២៤​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤​ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ខួប​ទី២៥​ឆ្នាំ​ នៃ​ការ​ចូល​ជា​ធរមាន​របស់​អនុសញ្ញា​ហាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស​ (អនុសញ្ញា​អូតាវ៉ា​)​ ដែល​បានប្រព្រឹត្តនៅទីស្នាក់អង្គការសហប្រជាជាតិ​ ទីក្រុងហ្សឺណែវ​ ប្រទេស​ស្វីស​។

ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បានថ្លែងថា​ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥នៃ​អនុសញ្ញា​អូតាវ៉ា​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។

ក្នង​នាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤​ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី​ ហ៊ន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់សម្តេច សម្រេចឱ្យបានពិភពលោកមួយដែលមិនមានការគំរាមកំហែង និងការរងគ្រោះដោយសារគ្រាប់មីន។

ឯកឧត្តម​ លី​ ធុជ​ បាន​បន្តលេីកឡេីងថា​ ថ្ងៃទី​០១​ ខែ​មីនា​ គឺជាទិវាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាចូលរួមរំលឹកខួបលើកទី២៥នៃអនុសញ្ញអូតាវ៉ា។​ កាលពី២៥ឆ្នាំកន្លងទៅ ពិភពលោកបានរួបរួមគ្នាដែលមិនធ្លាប់មានពីមុនមក និងបានអនុម័តអនុសញ្ញាអូតាវ៉ា ហើយអនុសញ្ញានេះ មិនត្រឹមជាសមិទ្ធផលការទូតប៉ុណ្ណោះទេ តែវាជាការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការការពារ ការព្យាបាល និងការស្តារឡើងវិញដល់ជនរងគ្រោះដោយសារគ្រាប់មីន។ វាគឺជាពេលវេលាមួយដែលមនុស្សជាតិបានក្រោកឈរឡើងរួមគ្នាដើម្បីផ្តល់ក្តីសង្ឃឹមដល់ជនដែលបានរងគ្រោះបន្ទាប់ពីសង្គ្រាមបានបញ្ចប់។

ក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ ឯកឧត្តម​បណ្ឌិត​ លី​ ធុជ​ បានអានជូននូវសាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជា​អង្គពិធី​ ដេីម្បី​អបអរសាទរក្នុងឱកាសខួបលើកទី២៥នៃអនុសញ្ញាអូតាវ៉ា​ ដែល​សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ មិនមែនត្រឹមតែថ្លែងសារអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែ​គឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។

ជាទី​បញ្ចប់​ ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា​ ខណៈពេលដែលយើងកំពុងឈររួបរួមគ្នានៅក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ សូមយើងទាំងអស់គ្នារំលឹកឡើងវីញនូវស្មារតីអនុសញ្ញាអូតាវ៉ា និងធ្វើដំណើរបន្តក្នុងបេសកកម្មមនុស្សធម៌របស់យើង ៕

អត្ថបទដែលជាប់ទាក់ទង