**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

សម្តេចធិបតី ណែនាំក្រសួង ស្ថាប័នរបស់​រដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ រួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិចាប់ពី​ខែមីនា ដល់ពេលចូលឆ្នាំខ្មែរ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង ស្ថាប័នរបស់​រដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិចាប់ពី​ខែមីនា ដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ។

យោងតាមសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់​គុណូបការៈ​បុព្វ​បុរស​ខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុ​ជីវិត ក្នុងការ​បង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់​​ទុកមកដល់​កូនចៅជំនាន់ក្រោយ។

សម្តេចធិបតីបានបន្ថែមថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួម​បំផុស​នូវមន​សិការ​ស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត​ ដែល​ជាដួង​ព្រលឹង​និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវ​ការ​អភិ​រក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយ​ជាតិស្តីពី​វិស័យ​​វប្ប​ធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជន​ដើម្បីវប្បធម៌ជាតិ» ធ្វើឡើងក្នុងគោលបំណងជំរុញទឹកចិត្ត​ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេស​យុវ​ជន​​​បន្ត​វេន​​ឱ្យចូលរួមកាន់តែសកម្មថែមទៀត​ក្នុង​សកម្មភាពវប្បធម៌ជាតិដូចជា៖

* លើកកម្ពស់ស្មារតីមោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាព ជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុស ឱ្យប្រជាជនខ្មែរគ្រប់រូបចូលរួមជាកម្លាំងចលករក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំង វប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិន ប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធ។

* បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភព​មិនចេះ​រីង​ស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវានិងផលិតផល​វប្ប​ធម៌ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឱ្យកាន់តែច្រើនដែលជួយបង្កើនប្រាក់ចំណូលនិងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

* លើកទឹកចិត្តដល់ស្មារតីសហគ្រិនភាព និងការបង្កើតការងារផ្នែកសិល្បៈវប្បធម៌នៅក្នុងចំណោមយុវជន
កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដែលជាសក្តានុពលមួយនៃប្រភព​កំណើន​​សេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈការផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងក្នុងគោលបំណងគ្រួសារងាយរងហានិភ័យដើម្បីទទួលបាននូវការ​បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈដូនតា ធានាឱ្យបាននូវការផ្ទេរចំណេះដឹងនិងជំនាញប្រពៃណីដល់យុវជនជំនាន់ក្រោយ។

* លើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យាឌីជី ថលព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញនិងផ្ដល់ភាពងាយស្រួលដល់ការចូលរួម ក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជន​មាន ពិការភាព ក្រោមទិសស្លោក «សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា»។

* លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនងពីសង្គមមួយទៅ​សង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយ ក្នុងគោលបំណងលើក​កម្ពស់ការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ការណែនាំសកម្មភាពមួយចំនួនទៅដល់ក្រសួង ស្ថាប័នរបស់រដ្ឋ​ទាំង​ថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នេះឱ្យបាន​កាន់​តែទូលំទូលាយ​។ ការណែនាំនោះមានដូចខាងក្រោម៖

១៖ ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែ​មីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦​ ទាំង​នៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញសង្គមទៅតាមពេលវេលាសមរម្យណាមួយនៅក្នុងរយៈពេល ដែល​បានកំណត់នេះ។
២៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយ​អំពីទិវា​វប្បធម៌​ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់​មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធការ​អភិរក្ស ការ​លើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និង​រម​ណីយ​ដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអប់អរទិវាវប្បធម៌ជាតិនៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹម​គ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល​ថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យ​វប្ប​ធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះផងដែរ។

៣៖ ក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។

៤៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជន។

៥៖ ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង អន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះ​សំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»។

៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គ កុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរ​នៅ​បរទេស ឱ្យចូលរួមរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។

៧៖ ក្រសួងធម្មការ និងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិកឱ្យរៀបចំកម្មវិធី និងសកម្ម​ភាព​នានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌​ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌល វិបស្សនា និងទីសក្ការៈផ្សេងៗ។

៨៖ ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋាន ដើម្បីរក្សាសន្តិសុខនិង សណ្តាប់​ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ឱ្យមានប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។

៩៖ រដ្ឋបាលរាជធានី ខេត្តត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្ម​វិធីនិងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជា​ពិសេស​យុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និង​អភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចងបដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយវប្ប​ធម៌​នៅតាមទីតាំងសំខាន់ៗក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។

១០៖ គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហ​ដ្ឋាន និងសហគមន៍ខ្មែរនៅបរទេសចូលរួមប្រារព្ធនិងអបអរទិវាវប្បធម៌ជាតិ តាមមធ្យោបាយផ្សេងៗ​ដែល​មានដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាព សមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។

១១៖ អ្នកចូលរួមកម្មវិធី និងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ទិវាវប្បធម៌ជាតិ​ត្រូវស្លៀក​ពាក់សមរម្យតាមបែបប្រពៃណីជាតិ៕

អត្ថបទដែលជាប់ទាក់ទង