សម្តេចធិបតី៖ ការយកខ្មែរ និងខ្មែរទៅប៉ះគ្នាលើទឹកដីអូស្ត្រាលី គ្មានបានប្រយោជន៍អ្វីនោះទេ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការយកខ្មែរ និងខ្មែរទៅប៉ះគ្នាលើទឹកដីអូស្ត្រាលី គ្មានបានប្រយោជន៍អ្វីនោះទេ បានតែខ្មាសប៉ូលិសអូស្ត្រាលី។
សម្ដេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនមានគោលការណ៍តបតជាមួយក្រុមប្រឆាំងនៅអូស្ត្រាលីនោះទេ ទោះបីពួកគាត់ប្រើពាក្យអសុរោះក៏ដោយ ព្រោះអត់មានប្រយោជន៍អ្វីដល់ជាតិនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំដៅនៅអូស្ត្រាលីនាពេលនេះ មិនក្តៅដូចឆ្នាំ២០១៦នោះទេ ហើយក៏កោតសរសើរខ្មែរសម្តែងមតិគាំទ្ររាជរដ្ឋាភិបាល រក្សាភាពថ្លៃថ្នូរ មិនតបត ឬវាយប្រហារតបទៅខ្មែរដែលមិនគាំទ្ររាជរដ្ឋាភិបាល៕