សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ម៉ែលប៊ន ប្រទេសអូស្ត្រាលី ព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្រុមហ៊ុន Enserv Holding Australia គឺជាក្រុមហ៊ុនឈានមុខ ក្នុងការបង្កើតថាមពលស្អាត ការកាត់បន្ថយការបំភាយឧស្ម័ន និងបម្រែបម្រួលអាកាសធាតុ ។
ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺដើម្បីផ្តល់នូវ ដំណោះស្រាយថាមពលសម្រេច តាមរយៈការច្នៃប្រឌិត ថាមពលស្អាត និងការបង្កើតថាមពលស្អាត ។ដោយ៖ កន ចំណាន, រូបភាព៖ ទំព័រតេលេក្រាមសម្តេចធិបតី