**កម្ពុជា-កាហ្សាក់ស្ថាន គូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**ក្រសួង៣ ចុះអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh**កម្ពុជា-ចិនអបអរសាទរខួប២ឆ្នាំនៃការដាក់ឲ្យដំណើរការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រែកតាដួង ស្រុកកោះធំ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**អភិបាលរងខេត្តកណ្តាល លើកទឹកចិត្តឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ ឱ្យបានពូកែ ប្រកបដោយគុណភាព កុំបោះបង់ចោលការសិក្សាឱ្យសោះ ទោះកាលៈទេសៈណាក៏ដោយ**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ**មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារលេខាដ្ឋាន គ.ម.ច**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ប្រេងឥន្ធនៈ ស្បៀងអាហារមួយចំនួន ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសសឹករងកំពង់ធំ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមហាផ្ទៃ**ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ នឹងត្រូវយកទៅប្រើម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី**ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងធ្វើតេស្ត និងផលិត​ iPhone 17 នៅរោងចក្រមួយ ក្នុងប្រទេសឥណ្ឌា**សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះ​សំណាល និងពិសាភោជនាហារសាមគ្គី ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុម​កីឡា​បាល់​ទាត់ប្រដាល់គុនខ្មែរ**កម្ពុជា ស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយង ក្នុងពិភពលោក**អភិបាលរងខេត្តកណ្តាល អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទឹកឈូ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញ បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅអនុវិទ្យាល័យចតុមុខ**កម្ពុជា-កាតា ចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក**ពីថ្ងៃទី១-១០ ខែវិច្ឆិកា សាំងធម្មតាមានតម្លៃ ១លីត្រ ៣ ៩០០រៀល និងម៉ាស៊ូត ៣ ៧៥០រៀល**១០ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៣៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ អគ្គាធិការដ្ឋាន ក្រោមប្រធានបទ​ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ និងបានអនុញ្ញាតឱ្យក្រុមការងារយេនឌ័រអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ និងរបាយការណ៍សង្ខេបយេនឌ័រប្រចាំឆ្នាំ២០២៣ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន។

ជាកិច្ចបន្ទាប់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ​ ព្រមទាំងមន្រ្តីរាជការជានារី ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមការងារដឹកនាំគ្រប់គ្រង និងបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនរហូតសម្រេចបាននូវស្នាដៃជាច្រើនគួរឱ្យកត់សម្គាល់។​

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារយេនឌ័រ ដូចជាការពិនិត្យលក្ខណៈសម្បត្តិ​ សមត្ថភាព ដើម្បីលើកទឹកចិត្ត ដូចជាការតែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ផ្តល់ប័ណ្ណសរសើរ និងគ្រឿងឥស្សរិយយសតាមលំដាប់លំដោយ។

ជាកិច្ចបញ្ចប់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់លោកជំទាវ អគ្គាធិការរង និងមន្រ្តីរាជការជានារី ដែលបម្រើការងារនៅអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងបានជូនពរសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ប្រកបពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការជានារី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទដែលជាប់ទាក់ទង