**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

កម្ពុជា បាននិងកំពុងពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្សសត្វព្រៃកម្រ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ទិវាសត្វព្រៃពិភពលោក ថ្ងៃទី ៣ មីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបង្ហាញពីការគ្រប់គ្រងធនធនធម្មជាតិ ជាពិសេសអភិរក្សសត្វព្រៃ នៅកម្ពុជា សំដៅលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីមរតកធម្មជាតិ ដ័មានតម្លៃសម្រាប់មនុស្សជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាយើងមានតំបន់ការពារធម្មជាតិចំនួន៧៣កន្លែង មានផ្ទៃដីជាង៧លានហិចតា ស្មើនឹង៤០%នៃផ្ទៃដីប្រទេស។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យោងតាមផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា បានរកឃើញថា សត្វព្រៃនៅប្រទេសកម្ពុជាមានប្រមាណ ២០៨៥ ប្រភេទ (ថនិកសត្វ=១៤៧ បក្សី=៥៤៣ ល្មូន=១៤៥ ថលជលិគ=៥៩ ត្រី=១០៩៣ និងសត្វល្អិត=៩៨)
ឯកឧត្តម ខ្វៃ អាទិត្យា បានអះអាងថា ក្រសួងបរិស្ថាននិងអង្គការដៃគូធ្វើការអភិរក្សដោយផ្តោតសំខាន់ទៅលើប្រភេទសត្វដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងចំនួនប្រមាណ ១២៣ប្រភេទ (ថនិកសត្វ=២៥ បក្សី=៣៣ ល្មូន=២១ ថលជលិគ=៩ និងត្រី=៣៥) ជាមួយគ្នានេះ ប្រភេទសត្វជិតផុតពូជដែលមានច្រើនជាងគេនៅកម្ពុជារួមមាន៖ ថនិកសត្វមាន៖ ទន្សោង បក្សីមាន៖ក្ងរ (ត្រយ៉ង) យក្ស ចាបតេតកម្ពុជា និងត្រយ៉ងចំកកសជាដើម។

ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រទេសកម្ពុជាក៏ចាត់ទុកជាប្រទេស ដែលមានវត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ និងកំពុងគំរាមកំហែងច្រើនដូចជា៖ ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចំកកស និងចាបតេតកម្ពុជាជាដើម មានវត្តមានតិចជាងប្រទេសជិតខាងដូចជា ដំរីអាស៊ី និងខ្ទីងជាដើម។

ឯកឧត្តម ខ្វៃអាទិត្យា បានលើកឡើងបន្ថែមថា កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្លាំង សហការការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ការពារមតរកធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃនិង ជិវៈចម្រុះ ដើម្បីបន្តទុកដល់កូនចៅជំនាន់ក្រោយ និងជាពិសេសធានាដល់ថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះទៅសម្រេចទស្សនវិស័យប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០។

នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការ អនុវត្តច្បាប់លើវិធាន៤ចំណុច ក្នុងនោះដោយអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះ។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា ចំពោះការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាវិធានការជាក់ស្តែង ដើម្បីការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃរបស់កម្ពុជាឱ្យបានគង់វង្ស ដូចជាការដាំដុះដើមឈើ គឺ«ដើម្បីរកចំណូល» តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍គោលដៅកម្សាន្តបៃតង ៕

អត្ថបទដែលជាប់ទាក់ទង