**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង**ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ**ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ**រដ្ឋមន្ត្រីសាធារណការ ចុះពិនិត្យការងារជួសជុលសាងសង់ ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥**ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បន្តជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព

អ្នកនាំពាក្យ៖ ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំង

ភ្នំពេញ៖ យោងតាមរយៈ បណ្ដាញសង្គមឆាណែលតេឡេក្រាមរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំង។

ទី១៖ ពលរដ្ឋខ្មែរអ្នកសម្តែងមតិគាំទ្ររាជរដ្ឋាភិបាលនៅអូស្ត្រាលីកាលពីម្សិលមិញមានចំនួនច្រើនលើសលប់បើធៀបនឹងចំនួនអ្នកសម្តែងមតិប្រឆាំង។ ពួកគេសម្តែងមតិប្រកបដោយសេចក្តីថ្លៃថ្នូរដោយមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងទាល់តែសោះ ពោលគឺពួកគេបង្ហាញតែពីមនោសញ្ចេតនាប្រកបដោយការស្រឡាញ់ពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្តេចធិបតីនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។

ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមិនឱ្យអ្នកគាំទ្រតបតជាមួយអ្នកប្រឆាំងឡើយទោះជាពួកគេប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេចនិងក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលយ៉ាងណាក៏ដោយពីព្រោះសម្តេចមិនចង់ឃើញជម្លោះបែកបាក់រវាងខ្មែរនិងខ្មែរនៅស្រុកគេឡើយ។

ទី៣៖ ក្រុមអ្នកសម្តែងមតិប្រឆាំងដែលមានគ្នាតិចតួច រួមទាំងបណ្តាញផ្សាយព័ត៌មានគាំទ្រពួកគេផង បានបំពានទៅលើសិទ្ធិអ្នកគាំទ្ររាជរដ្ឋាភិបាលតាមរយៈការចោទប្រកាន់ថា ទទួលលុយកាក់ ហើយចោទរាជរដ្ឋាភិបាលថា បានជួលមនុស្សឱ្យមកសម្តែងជាដើម។ លើសពីនេះ គឺពួកគេថែមទាំងបានប្រើពាក្យពេចន៍ប្រមាថដល់រាជរដ្ឋាភិបាលនិងសម្តេចនាយករដ្ឋមន្ត្រីយ៉ាងច្រើន។ ទាំងនេះគឺជាការបំពានសិទ្ធិនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ទិដ្ឋភាពបែបនេះឆ្លុះបញ្ចាំងឱ្យឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំប្រកបដោយព្រហ្មវិហារធម៌និងចង់ឃើញខ្មែររួបរួមគ្នានៅគ្រប់ទិសទី។ នេះគឺជាទឹកចិត្តមេដឹកនាំដែលមិនខុសពីទឹកចិត្តឳពុកម្តាយចំពោះកូនឡើយ។ ចំណែកអ្នកគាំទ្ររាជរដ្ឋាភិបាលវិញមានភាពចាស់ទុំខាងប្រជាធិបតេយ្យគួរឱ្យគោរពដោយពួកគេសម្តែងមតិប្រកបដោយភាពថ្លៃថ្នូរ និងចេះគោរពសិទ្ធិអ្នកដទៃ។

សកម្មភាពជាក់ស្តែងបែបនេះធ្វើឱ្យការចោទប្រកាន់ មួលបង្កាច់នានាមកលើរាជរដ្ឋាភិបាលបានសាបរលាបទាំងស្រុង ហើយជាផលជះទៅក្រុមអ្នកចោទប្រកាន់មួលបង្កាច់គេវិញគឺមិនខុសអ្វីពី«បាចអង្កាមបញ្ច្រាសខ្យល់»ឡើយ។ នេះហើយគឺជាប្រៀបខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលឆក់ទាញបេះដូងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសឱ្យងាកមកគាំទ្រដូចទឹកបាក់ទំនប់ ៕

អត្ថបទដែលជាប់ទាក់ទង