**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក ដឹកនាំក្រុមបច្ចេកទេសក្រសួងចុះពិនិត្យប្រព័ន្ធធារាសាស្រ្តក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ

ភ្នំពេញ៖ ក្នុងដំណើរចុះបេសកកម្មតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្ថានភាពទឹក និងការងារថែទាំប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្រុមការងារបានចុះពិនិត្យការងារថែទាំជាប្រចាំនៃប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រព័ន្ធធារាសាស្ត្រនេះត្រូវបានជួសជុល និងសាងសង់ឡើងវិញក្នុងឆ្នាំ២០២០ ដោយយកប្រភពទឹកពីស្ទឹងពោធិ៍សាត់ មានសក្តានុពលស្រោចស្រពលើផ្ទៃដីរដូវវស្សាប្រមាណ ២៣,៧០០ហិកតា និងរដូវប្រាំងប្រមាណ ៩,០០០ហិកតាក្នុងឃុំចំនួន ៨ នៃស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់ ព្រមទាំងជួយដល់ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ និងជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល។

នៅភូមិសាស្ត្រខេត្តបាត់ដំបងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលគ្របដណ្តប់ស្រុកចំនួន ៤ មានស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ ស្រុកសង្កែ និងក្រុងបាត់ដំបង។ ប្រព័ន្ធធារាសាស្ត្រកង្ហតទទួលយកទឹកពីទំនប់ពហុបំណងសេកសកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង ៦៧,៧០០ហិកតា។ តាមការពិនិត្យជាក់ស្តែង ប្រព័ន្ធធារាសាស្ត្រកង្ហតបានតម្កល់ទឹកទុកគ្រប់គ្រាន់សម្រាប់បម្រើដល់ការប្រើប្រាស់ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងខេត្តបន្ទាយមានជ័យ ក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរបានចុះពិនិត្យការងារគម្រោងថែទាំខួបនៃប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតក្នុងឃុំស្ពានស្រែង ឃុំភ្នំជី និងឃុំទឹកជោរ ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រព័ន្ធធារាសាស្ត្រនេះមានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងមួយភាគធំទៀតមកពីខេត្តសៀមរាប និងខេត្តឧត្តរមានជ័យតាមស្ទឹងស្រែង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីរដូវវស្សាប្រមាណ ៦០៤៣ហិកតា និងរដូវប្រាំងប្រមាណ ៤៥០ហិកតា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានដឹកនាំក្រុមបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងសហគមន៍កសិករប្រើប្រាស់ទឹកអាងត្រពាំងថ្ម បានចុះពិនិត្យស្ថានភាពទឹកអាងត្រពាំងថ្ម និងកិច្ចអន្តរាគមន៍បើកបង្ហូរទឹកតាមលក្ខណៈបច្ចេកទេស ដើម្បីបញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវប្រជាពលរដ្ឋប្រមាណ ៦៥០ហិកតា ស្ថិតនៅចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ក្នុងឃុំទានកាំ ឃុំរហាលស្រុកព្រះនេត្រព្រះ និងបានបញ្ជូនទឹកតាមដងស្ទឹងរំដួល ដើម្បីបម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានណែនាំឱ្យមន្ទីរ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមេត្តាយោគយល់អធ្យាស្រ័យគ្នា ក្នុងការចែកចាយ និងបែងចែកទឹក ប្រើប្រាស់ឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេស ជួយរក្សា និងប្រើប្រាស់ទឹកក្នុងអាងដោយការយកចិត្តទុកដាក់ និងសន្សំសំចៃខ្ពស់ រហូតដល់រដូវវស្សាខាងមុខទៀត។

តំណាងបងប្អូនប្រជាពលរដ្ឋ មេឃុំ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ នៃភូមិរំដួល ដែលជួបបញ្ហាខ្វះទឹកខ្លាំងជាងគេបានបង្ហាញនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចាំនូវសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដោយបានជួយដោះស្រាយបញ្ហាទាន់ពេលវេលា ប្រកបដោយតម្លាភាព ៕

អត្ថបទដែលជាប់ទាក់ទង